លោក ចូ បៃដិន ចំអកឱ្យលោក ដូណាល ត្រាំ ថាគួឱ្យអាម៉ាស់ ក្នុងការមិនទទួលយក លទ្ធផលបោះឆ្នោត

អាមេរិក៖ លោក ចូ បៃដិន បាននិយាយថា ការបដិសេធមិនទទួលយកលទ្ធផលបោះឆ្នោតកាលពីសប្តាហ៍មុនពីសំណាក់ប្រធា​នាធិ​បតីផុតអាណត្តិ លោក ដូណាល ត្រាំ គឺជារឿងដែលគួឱ្យអាម៉ាស់។ លោក ចូ បៃដិន ដែលគេគ្រប់គ្នាដឹងថា ជាបេក្ខភាព ប្រធា​នាធិបតី​ជាប់ឆ្នោត​ថ្មីថ្មោង បានបញ្ជាក់ថា គ្មានអ្វីមករារាំងការផ្ទេរអំណាចបានទេ។
ចំណែកឯ លោក ដូណាល ត្រាំ បានសរសេរនៅលើសារបណ្តាញសង្គមធ្វីតទ័រថា លោកពិតជាឈ្នះ ក្នុងការបោះឆ្នោត ខណៈដែលបណ្តាញផ្សព្វផ្សាយទូរទស្សន៍ធំៗជាច្រើន បានផ្សាយថាលោកបានចាញ់ការបោះឆ្នោតហើយ។
លទ្ធផលផ្លូវការនឹងត្រូវដឹងច្បាស់នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០ ក្នុងពេលដែលប្រតិភូបោះឆ្នោតជួបគ្នា។

ប្រធានាធិបតីជាប់ឆ្នោត មកពីគណបក្សប្រជាធិបតី លោក ចូ បៃដិន បានបង្ហាញសញ្ញាថា លោក កំពុងចាប់ផ្តើមដំណើរការបង្កើតក្រុម​ផ្លាស់ប្តូរ ដើម្បីឈានទៅដឹកនាំសេតវិមានសហរដ្ឋអាមេរិក នៅខែមករា ឆ្នាំ ២០២១ ទោះបីគណបក្សសាធារណរដ្ឋអាមេរិក ដែលដឹកនាំដោយលោក ត្រាំ មិនទទួលស្គាល់ថាខ្លួចាញ់។

លោក បៃដិននិយាយថា យើងមើលមិនឃើញអ្វី ដែលមករារាំង ក្នុងការរៀបចំក្រុមផ្លាស់ប្តូរនោះទេ។ លោក ចូ បៃដឹកបន្តថា មេដឹកនាំគណបក្សសាធារណរដ្ឋ រួមទាំងមេដឹកនាំមតិភាគច្រើនក្នុងសភា នឹងអបអរ​ទៅ​នឹងលទ្ធផលជ័យជម្នះរបស់លោក។


យ៉ាងណាក៏ដោយ លោក ត្រាំ ឯនោះវិញ នៅបដិសេធទៅនឹងលទ្ធផលដែលផ្សព្វផ្សាយថាលោកចាញ់។ ហើយថា មានការរាប់សំឡេង​​​ឆ្នោតក្លែង ដែលធ្វើឱ្យលោកចាញ់ ដោយក្រុមលោក បានដាក់ពាក្យបណ្តឹងទៅតុលាការ ខណៈដែលតុលាកកំពុងដំណើរក្តីលើរឿងនេះ៕

អត្ថបទដែលជាប់ទាក់ទង