សុំចូលរួមលេីកទឹកចិត្ត ថ្ងៃនេះក្រុមហ៊ុនk01រៀលអុីស្ទែតខូអិធីឌីនឹងក្រុមហ៊ុនមរកតបានយកទឹកអាកុលនឹងជេលប្រគល់ជូនសាលារាជធានីភ្នំពេញដេីម្បីចូលរួមការពារជាមួយរាជរដ្ធាភិបាលដេីម្បីការពារជំងឺCovid-19

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ វិច្ឆិកា ២០២០ លោកអគ្គនាយកK01 អគ្គនាយកក្រុមហ៊ុន ខេ០១ រៀលអ៉ីស្ទែត ខូអិលធីឌី និងលោក AH JIE ប្រធានក្រុមហ៊ុន Morakot រួមនឹងសហការី បាននាំយកជេល ស្ព្រៃ អាល់កុលចំនួន៣០កេស ស្មើនឹង៣៦០០ដប និងម៉ាស់មួយចំនួនផងដែរ ជូនទៅដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ ដើម្បីទុកចែកជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ និងបានការពារ ទប់ស្កាត់ការរាតត្បាត ពីជម្ងឺកូវីដ-19។

ក្នុងនោះផងដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៍បានថ្លែងអំណរគុណ និងកោតសរសើដល់លោកអគ្គនាយកK01 និងប្រធានក្រុមហ៊ុន Morakot ដែលបានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីការពារ និងទប់ស្កាត់ជម្ងឺកូវីដ-19 ដោយបានយកជែល ស្ព្រៃ អាកុល និងម៉ាស់ ឧបត្ថម្ភដល់សាលារាជធានីភ្នំពេញ ខណះជម្ងឺកាចសាហាវនេះបានរើឡើងវិញនៅព្រះរាជាណាចក្រកម្ពុជា។

ចុងក្រោយក៍សូមគោរពជូនពរ ដល់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ លោកអគ្គនាយកK01 និងប្រធានក្រុមហ៊ុន Morakot ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួបប្រទះតែពុទ្ធពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទដែលជាប់ទាក់ទង