ធុងប៉ាស់ធំៗណាស់! សមត្ថកិច្ចចុះបង្ក្រាបភ្លាមៗ ទីតាំងផឹកស៊ីបង្កសម្លេងរំខាន៤កន្លែង ក្រោយប្រជាពលរដ្ឋរាយការណ៍ជូន

យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង​ ១១ និង០៥នាទីយប់​ ថ្ងៃទី១៤​ ខែវិច្ឆិកា​ ២០២០ ទីតាំងផឹកសុីបង្កសម្លេងរំខាន៤កន្លែងផ្សេងគ្នា នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ សង្កាត់អូបែកក្អម សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងសង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឬស្សីកែវ​ ត្រូវបានសមត្ថកិច្ចចុះដល់ទីតាំងដេីម្បីធ្វេីការណែនាំអប់រំ និងបញ្ឈប់សកម្មភាពរំខាននេះភ្លាមៗផងដែរ​ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋតាមរយ:ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕

   

អត្ថបទដែលជាប់ទាក់ទង