ប្រតិកម្មរបស់ប្រពន្ធ័ឃោសនាពិភពលោកចំពោះការបោះឆ្នោតដ៏ចម្រូងចម្រាស់នៅអាមេរិក

(អន្តរជាតិ)៖ លទ្ធភាពនៃការកើតឡើងនូវអំពើហឹង្សា នៅសហរដ្ឋអាមេរិក ក្នុងពេលដែលលទ្ធផលនៃការបោះឆ្នោតមិនទាន់សម្រេចចេញថា យ៉ាងណានោះបានបន្តនៅតែជាទីចាប់អារម្មណ៍បំផុតរបស់បណ្តាសារព័ត៌មាននានានៅក្នុងប្រទេសជាច្រើន ។

វិទ្យុអ៊ីរ៉ងបានផ្សាយយ៉ាងគគ្រឹកគគ្រេងអំពីការប៉ះទង្គិចគ្នាដ៏ហឹង្សានៅទីក្រុងឡូសអង់សឺឡេស ,ស៊ីអេថល,និងមីនីប៉ូលី ដោយបានបញ្ជាក់ថា ពួកតវ៉ាបានប្រើប្រាស់តាំងពីអាវុធ ហើយម្នាក់ៗអត់មានខ្លាចប៉ូលីសទាល់តែសោះ។

2020 US Election | Trump vs Biden: The US Election Live Blog: Who will become the next president, Donald Trump or Joe Biden? | MARCA in English

កាសែត Global Time របស់ចិនបានផ្សាយថា៖ អំពើហឹង្សា,ការប្រើអាវុធគឺតែងតែឃើញនៅក្នុងការតវ៉ាអំពីការបោះឆ្នោតនៅក្នុងប្រទេសស្ថិតក្រោមការអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍តែប៉ុណ្ណោះ។ អ្វីដែលវាកំពុងកើតឡើងនៅសហរដ្ឋអាមេរិកក្នុងអំឡុងពេលបោះឆ្នោតនាពេលនេះ វាធ្វើឲ្យយើងដូចជាមិនដែលនឹកស្មានទាល់តែសោះថាវាជា៖សញ្ញាបំភ្លឺសេរីភាព។ វិទ្យុរុស្សីវិញក៏បានបង្ហាញអំពីរូបភាពនៃការតវ៉ាប៉ះទង្គិចគ្នាជាមួយប៉ូលីសក្នុងទីក្រុងញូយ៉កនិងទីក្រុងដទៃទៀត។ អ្នកអត្ថាធិប្បាយដទៃទៀតក៏បានកត់សម្គាល់ថាថាវានឹងធ្វើឲ្យមានកាបាក់បែកបាក់ប្រទេសមហាអំណាចមួយនេះហើយ។

កាសែតKommersantបានពិពណ៌នាអំពីព្រឹត្តិការណ៍នៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកថាគឺជា៖ភាពព្រៃផ្សៃមួយនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសមួយនេះនិងបានបន្ថែមទៀតថា ជាអ្វីដែលជាលទ្ធផលពិតប្រាកដនោះគឺការបែកបាក់ដោយជៀសមិនរួចតែម្តង៕

អត្ថបទដែលជាប់ទាក់ទង