ប្រជាពលរដ្ឋប្រទះឃើញសាសពបុរសម្នាក់មានសភាពហើមស្អុយរលួយ

(ខេត្តស្វាយរៀង) ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើចិញ្ចើមផ្លូវជាតិលេខ១ដោយសារប្រជាពលរដ្ឋប្រទះឃើញសាសពបុរសម្នាក់មានសភាពហើមស្អុយរលួយ ស្ថិតនៅភូមិ បន្ទាយ ឃុំកណ្ដៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង កាលពីវេលាម៉ោង១៣ និង១០ នាទីរសៀលថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២០ ។

បើតាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថាមានប្រជាពលរដ្ឋធុំក្លិនស្អុយរួចសង្ស័យក៏ដើររកមើលស្រាប់តែប្រទះឃើញសាកសពហើមស្អុយនិងម៉ូតូមួយគ្រឿងមានបាក់បែកសង្ស័យគ្រោះថ្នាក់ចរាចរណ៍ហើយក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យមកពិនិត្យសាកសពតែម្តង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ស៊ុត ធួក អាយុ២២ ឆ្នាំមុខរបរមន្ត្រីឥណទានហត្ថាកសិករ ជីភូដែលមានទីលំនៅភូមិ ក្តីស្លា ឃុំ ស្វាយយា ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បាត់ខ្លួនតាំងពីថ្ងៃទី ១១ខែ វិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង៨និង៣០នាទីយប់សាច់ញាត្តិបាត់ការទាក់ទងហើយតាមរកទើបប្រទះឃើញសពនៅថ្ងៃនេះនិងមានការភ្ញាក់ផ្អើលដល់ពលរដ្ឋនិងសមត្ថកិច្ចចុះមកពិនិត្យសាកសព។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសាច់ញាត្តិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង