ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលកំពុងប្រព្រឹត្តបទលើ្មស ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

(ភ្នំពេញ0៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងផ្នែកគ្រឿងញៀននៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ធ្វើការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនបានជាក់សែ្តង ខណៈដែលបាននិងកំពុងប្រព្រឹត្តបទលើ្មស ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន លើផ្លូវរថភ្លើង ក្រុម៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលវេលាម៉ោង ០១និង៤០នាទី រំលងអធ្រាត្រ ឆ្លងចូលថៃ្ងទី១៥ ខែវិច្ឆិកា ឆាំ្ន២០២០នេះ។

បើតាមមន្ត្រីប៉ូលីសខណ្ឌទួលគោកបានអោយដឹងថា នៅថៃ្ងទី១៥ ខែវិច្ឆិកា ឆាំ្ន២០២០ វេលាម៉ោង ០១.៤០នាទី រំលងអធ្រាត្រ កម្លាំងផ្នែកគ្រឿងញៀននៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានស្រាវជ្រាវនិងឃាត់ខ្លួនជនសង្សយ័ចំនួន០១ នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តិទៅនៅចំណុច ផ្លូវរថភ្លើង ក្រុម៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ ឆួន វីរះ ហៅ វីរះ ភេទប្រុស អាយុ៣១ឆាំ្ន ជនជាតិខែ្មរ មុខរបបមិនពិតប្រាកដស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវរថភ្លើងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ចំពោះវត្ថុតាងដែលបានចាប់យក ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន ) ចំនួន១០កញ្ចប់តូច.បំពង់កែឆ្នៃសំរាប់ជក់គ្រឿងញៀនចំនួន ០៨.កាបូបដៃពណ៍ក្រឡាការ៉ូសំរាប់ដាក់គ្រឿងញៀនចំនួន ០១.ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន.ដែកកេះចំនួន០២.ដបទឹកសុទ្ធកែឆ្នៃសំរាប់ជក់គ្រឿងញៀន ចំនួន០៣។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណោ្តះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង