ស្ពានថ្មបុរាណមួយកន្លែងនៅខេត្តសៀមរាប រងការបាក់ស្រុត ក្រោយរថយន្តដឹកស្រូវមួយគ្រឿង បើកឆ្លងកាត់

(សៀមរាប)៖ រថយន្តដឹកស្រូវមួយគ្រឿង ដែលបានបើកឆ្លងកាត់លើស្ពានតាអោង ជាស្ពានបុរាណមួយនៅខេត្តសៀមរាប មានអាយុកាលជាង៩០០ បណ្តាលអោយស្រុត និង បើកទៅប៉ះធ្វើអោយប្រេះជើងទម្រក្បាលនាគ។

ហេតុការណ៍នេះ បានកើតឡើងនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុច ស្ពានតាអោង មានទីតាំងស្ថិតនៅភូមិកំបោរអរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការរងនគរបាលខេត្តសៀមរាបទទួលផែនចរាចរណ៍ បានឲ្យដឹងថា ក្រោយពេលកើតហេតុ ឡានមួយគ្រឿងនេះ បានបើកគេច តែសមត្ថកិច្ចបានកំណត់មុខសញ្ញារួចរាល់ហើយ ។

ជាមួយគ្នានោះ មានមតិប្រជាពលរដ្ឋជាច្រើន បាន លើកឡើងថា ស្ពានតាអោង គឺ មិនអនុញ្ញាតអោយមានឡានធំៗ បើកឆ្លងកាត់នោះទេ ព្រោះស្ពាននេះជាស្ពានបុរាណ និង ចាស់ទ្រុឌទ្រោមណាស់ទៅហើយ ៕

អត្ថបទដែលជាប់ទាក់ទង