ក្រុមបាតុករថៃ បានប្រកាសបន្តរជួបជុំគ្នា ធ្វើបាតុកម្មធំ ដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលដោះស្រាយនូវអ្វីដែលពួកគេចង់បាន

បាងកក៖ ក្រុមបាតុករថៃ នៅរសៀលម៉ោង៣ ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ បានប្រកាសបន្តរជួបជុំគ្នា ធ្វើបាតុកម្មធំ ដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលដោះស្រាយនូវអ្វីដែលពួកគេចង់បាន។

ការប្រកាសរបស់ ក្រុមយុវជន ដើម្បីសេរីភាពថៃ កើតមានឡើង ចំពេលដែល សភា កំពុងបើកកិច្ចប្រជុំបោះឆ្នោត ដើម្បីសម្រេច ក្នុងការពង្រាង សេចក្តីព្រៀង ៧ ចំណុច ដែលស្នើឡើងដោយក្រុមគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល។

ការបោះឆ្នោតធ្វើ ឡើងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១៧-១៨ ខែវិច្ឆិកា ដើម្បីសម្រេចក្នុងការទទួលយកការស្នើទាំង៧ចំណុច ឬយកទៅពិចារណា ក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងរឹងមាំនៅឯវិមានរដ្ឋសភា៕

អត្ថបទដែលជាប់ទាក់ទង