សមត្ថកិច្ច ឃាត់ខ្លួនអ្នកកត់ឆ្នោតវៀតណាមម្នាក់ នៅស្រុកពារាំង ខេត្តព្រៃវែង

(ព្រៃវែង)៖ កាលថ្ងៃទី ១៦ ខែវិច្ចិកា ឆ្នាំ២០២០ ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៏ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង ដឹកនាំដោយលោកវរសេនីយ៏ត្រី ហាស់ ហ៊ាង មេបញ្ជាការស្រុក ចុះបង្ក្រាបទីតាំងកត់កន្ទុយលេខមួយកន្លែង។

ប្រតិបត្តិការបង្ក្រាបខាងលើ បានធ្វើឡើងនៅភូមិអណ្ដូង ឃុំមេសរប្រចាន់ ស្រុកពារាំងខេត្តព្រៃវែង។

ជាមួយគ្នាកម្លាំងមូលដ្ឋាន បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះអោ សំអូន ភេទប្រុសអាយុ៤៥ឆ្នាំ នៅភូមិអណ្ដូង ឃុំមេសរប្រចាន់ ស្រុកពារាំង និងវត្ថុតាង សៀវភៅកត់ឆ្នោត០៦ក្បាល.ម៉ាសុីនគិតលេខ០១. ប្រាក់៣៦៣,០០០រៀល និងសម្ភារមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងឃាត់ខ្លួននៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ចាត់ការនីតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង