ពិតជាសាហាវមែន!!! រថយន្តស៊ីទែនដឹកហ្គាសដាច់ប្រាំងបណ្ដាលឲ្យបុករះម៉ូតូជាច្រើនគ្រឿងស្លាប់មួយរងរបួសធ្ងន់ 3 នាក់

ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊ីទែនដឹកហ្គាសមួយគ្រឿងសង្ស័យដាច់ហ្វ្រាំងរេចង្កូតទៅបុករះរថយន្តតូយ៉ូតាព្រូសមួយគ្រឿង រទេះលក់ផ្លែឈើ រទេះលក់ពងមាន់អាំង លៀសហាលម៉ូតូលក់ពោតស្ងោរ និងម៉ូតូសណ្ដោងរ៉ឺម៉កដឹកកញ្ចក់បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកស្ត្រីជាកម្មការិនីរោងចក្រពោះធំពីរនាក់ទៀតបានរងរបួសធ្ងន់។

 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង ២០ ព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចមុខរោងចក្រមួយកន្លែង ក្បែបប៉ុស្តិ៍ ២៤ ម៉ោង តាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

សពជនរងគ្រោះ មានឈ្មោះយិន វ៉េត ភេទប្រុសអាយុ ៤៧ ឆ្នាំ មានស្រុកកំណើត ភូមិខ្ញូងលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។

 

តាមការរៀបរាប់ពីបុរសម្នាក់ជាអ្នកលក់លៀសហាល បានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊ីទែនដឹកហ្គាសមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ3E-4913ធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះដល់ចំណុចកើតហេតុខាងលើសង្ស័យតែរថយន្តដាច់ហ្វ្រាំងបានរេចង្កូតមកស្ដាំដៃមុខរះរថយន្តតូយូតា ព្រូស មួយគ្រឿងរទេះលក់លៀសហាលរទេះលក់ពងមាន់អាំង រទេះលក់ផ្លែឈើ ម៉ូតូលក់ពោតស្ងោរ និងម៉ូតូសណ្តោងរុឺម៉កដឹកកញ្ចក់ដាច់ចេញពីគ្នា បណ្ដាល ឲ្យអ្នកបើកបររុឺកម៉កដឹកកញ្ចក់ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកស្ត្រីពោះធំពីរនាក់ជាកម្មការិនីរោងចក្រ បានដើរចេញពីរោងចក្ររបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ភ្លាមនោះសមត្ថកិច្ចដែរប្រចាំការនៅប៉ុស្តិ៍ ២៤ម៉ោង បានធ្វើការឃាត់តែកុងរថយន្តបង្ករួចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការសួរនាំបន្ត។

 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងរទេះជាច្រើនគ្រឿងនិងម៉ូតូសណ្ដោងរ៉ឺម៉កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕             

អត្ថបទដែលជាប់ទាក់ទង