ក្រសួងសុខាភិបាល​ បានរកឃើញបុរសជនជាតិខ្មែរ១នាកើឆ្លងជំងឺកូវីដ១៩ ខណៈមិនបានព្យាបាលអ្នកឆ្លងជាសះស្បើយនោះទេ!

(ភ្នំពេញ) ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថារកឃើញបុរសជនជាតិខ្មែរ១នាកើឆ្លងជំងឺកូវីដ១៩ ខណៈមិនបានព្យាបាលអ្នកឆ្លងជាសះស្បើយនោះទេ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០បានលើកឡើងថា ៖ ករណីវិជ្ជមានវីរុសកូវីដ-១៩ ៖ ចំនួន ០១នាក់ជាបុរសជនជាតិខ្មែរអាយុ២៧ឆ្នាំ មានអាសយដ្ឋាននៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានធ្វើ ដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី៤ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់ បុរសនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ។

ក្រសួងបានកត់សម្គាល់ថា៖ បុរសនេះបានធ្វើដំណើរតាមជើងហោះហើរខាងលើនេះ មានអ្នកដំណើរសរុបចំនួន ៣៩នាក់ ពេលមកដល់កម្ពុជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានធ្វើតេស្តលើកទី១ ដែលលទ្ធផលបង្ហាញនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ មានបុរសជនជាតិខ្មែរ ០២នាក់ រកឃើញ វិជ្ជមានវីរុសកូវីដ -១៩ បច្ចុប្បន្ននេះ មានម្នាក់កំពុងនៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រីឯម្នាក់ទៀតបានជាសះស្បើយហើយ។

ក្រសួងបន្តថានៅពេល ធ្វើតេស្តលើកទី២ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៃថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់អ្នកដំណើរ វី ខាងលើ មានបុរសជនជាតិខ្មែរ ០២នាក់ទៀត រកឃើញ វិជ្ជមាន រុក្ខវីដ-១៩ ហើយពួកគាត់ទាំង ០២ នាក់ បានជាសះស្បើយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ អ្នកដំណើរនៅសល់ចំនួន ៣៤នាក់ ដែល មានលទ្ធផលអវិជ្ជមានវីរុសកូដ -១៩ នៅពេលនោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារ ចំនួន ២ នៅរាជធានីភ្នំពេញចំនួន ២៨នាក់ និងនៅវិទ្យាល័យពោចិនតុងចំនួន ០៦នាក់។ បច្ចុប្បន្ននេះអ្នកដំណើរដែលកំពុងធ្វើចត្តាឡីស័កនៅវិទ្យាល័យពោចិតុងចំនួន៦នាក់ដែលមានហានិភ័យក្នុងការចម្លងបន្តពីអ្នកជំងឺនេះក្រសួងបានឲ្យបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃបន្ថែមទៀតដើម្បីតាមដានសុខភាព។

បើតាមក្រសួងសុខាភិបាលបានឲ្យដឹងថា៖ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៩៥នាក់ (ស្មើនឹង ៩៦,៤១% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ -១៩ទាំងអស់) នៅក្នុងចំនួននេះ មានស្រី ៦០នាក់ និងបុរស ២៣៥នាក់។

អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០៦នាក់ (ស្រី ៦២នាក់ និងបុរស ២៤៤នាក់ ) ។ អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ០៨នាក់ (ស្រ្តី
០១នាក់ និងបុរស ០៧នាក់)។ អ្នកកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ៣នាក់ (ស្រ្តី ០១នាក់ និងបុរស ០២នាក់៕ 

អត្ថបទដែលជាប់ទាក់ទង