អាវុធហត្ថខេត្តតាកែវ ឃាត់មុខសញ្ញាជួញដូរគ្រឿងញៀនដុះស្លែ បាន០២នាក់ និងដកហូតបានវត្ថុតាំងមួយចំនួនធំ

(តាកែវ) ៖ នៅក្នុងប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀននៅមូលដ្ឋានស្រុកត្រាំកក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចុះធ្វើការបង្រ្កាប និងឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ បន្ទាប់ពីធ្វើការសើបអង្កេត និងស្រាវជ្រាវ ឈានទៅឃាត់ខ្លួនមុខសញ្ញាម្នាក់ទៀត នៅស្រុកសំរោង។

បើយោងតាមការបញ្ជាក់ពី លោកអនុសេនីយ៏ត្រី ហួត វឿន នាយការិយាលយ័ប្រឆាំងគ្រឿងញៀនស្ដីទី នៃកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះថា ក្រោមការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅក្នុងប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិស្រង៉ែ (តាមផ្លូវ) ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីវេលាម៉ោង១៧:៣៥នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២០។

ឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ ចេវ ហួយ ភេទប្រុស អាយុ ២១ឆ្នាំ (ជួញដូរប្រើប្រាស់)រស់នៅភូមិស្រង៉ែ ឃុំ ឧត្តមសូរីយា ស្រុកត្រាំកក់ ខេត្តតាកែវ

ដកហូតវត្ថុតាងរួមមាន៖ ១-ម៉្សៅក្រាមសថ្លា ចំនួន០៣កញ្ចប់ ៥,០២ ទម្ងន់ក្រាម ( ថ្លឹងទាំងសំបក់ថង់)
២-ទូរសព្ទ័ចំនួន០១គ្រឿង (ម៉ាកអិនចុចពិល) ក្រោយពីស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ចេវ ហួយ រួចមកកម្លាំងជំនាញក៏បន្តឈានទៅឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ទៀត ឈ្មោះ នូ ប៊ុនធឿន ភេទប្រុសអាយុ ៤១ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោងខេត្តតាកែវ ។ សម្ភារះដកហូតបន្ថែមរួមមាន៖
១ – ម្សៅក្រាមសថ្លាចំនួន០៦កញ្ជប់ទម្ងន់ ១០៩,៩៥ក្រាម
(ថ្លឹងទាំងសំបក់ថង់) ២ – ជញ្ជីថ្លឹងថ្នាំញៀន០១ ៣ – ទូរសព្ទ័០១គ្រឿង(ម៉ាកអិនចុចពិល) ។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ ត្រូវបានការិយាល័យជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង