លោក ទៀ វិចិត្រ បាននាំយកសត្វពង្រូល ១ក្បាល សត្វអាញីភ្លើង១ក្បាល និង សត្វសំពោជក្រអូប២ក្បាល ទៅព្រលែងនៅព្រៃធម្មជាតិ

(ព្រះសីហនុ)៖ លោក ទៀ វិចិត្រ បាននាំយកសត្វពង្រូល ១ក្បាល សត្វអាញីភ្លើង១ក្បាល និង សត្វសំពោជក្រអូប២ក្បាល ទៅព្រលែងនៅព្រៃធម្មជាតិដើម្បីអោយសត្វទាំងនេះបានរស់រានមានជីវិតឡើងវិញ។

លោកឧកញ៉ាទៀ វិចិត្រ មានប្រសាសន៍ថាសត្វព្រៃកំរទាំង៤នេះ ត្រូវបានប្រជាពលរដ្ឋផ្សេងគ្នា នាំយកមកប្រគល់ជូនលោកឧកញ៉ាដើម្បីព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថាការដែលនាំយកសត្វទាំងនេះមកជូនលោកឧកញ៉ាដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ាទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។

ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋ ដែលនាំយកទាំងនេះមកអោយព្រលែងវិញ លោកឧកញ៉ាទៀ វិចិត្រ ក៍បានអំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់និងថាការព្រលែងសត្វអោយរស់រានមានជីវិតវិញក្រៅពីទទួលបាននូវបុណ្យកុសលក៍បានរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង