ម្លោះសង្គ្រាមស៊ីវិល រវាងកងទ័ពរដ្ឋាភិបាល និង ​ក្រុមគណបក្សសេរីភាពប្រជាជន

បរទេស៖ ជម្លោះសង្គ្រាមស៊ីវិល រវាងកងទ័ពរដ្ឋាភិបាល នៃប្រទេសអេត្យូពី (Ethiopia) និង ​ក្រុមគណបក្សសេរីភាពប្រជាជននៃតំបន់ Tigray (TPLF) ស្ថិតនៅភាគពាយ័ព្យ កំពុងពើបប្រយុទ្ធគ្នាយ៉ាងស្រួចស្រាវ។

បណ្តាញផ្សព្វផ្សាយរបស់រដ្ឋាភិបាល រាយការណ៍ថា កងទ័ពជាតិ បានឈ្នះកងកម្លាំងផ្តាច់ខ្លួន ជាបន្តបន្ទាប់ ហើយកំពុងបន្តដំណើរសំដៅទៅកាន់ទីក្រុង មេកកេល (Mekelle) ដែលជាទីចុងក្រោយរបស់ក្រុមឧទ្ទាមផ្តាច់ខ្លួន Tigray។

សង្គ្រាមបានផ្ទុះឡើងជាង ២ សប្តាហ៍មកនេះ ដោយកងទ័ពសហព័ន្ធរដ្ឋអេត្យូពី បានវាយចូលកាន់កាប់បានជាច្រើនកន្លែង នៅតំបន់ Tigray ហើកំពុងបញ្ជូនទ័ពប្រយុទ្ធសមរភូមិជួរមុខ សំដៅទៅទីក្រុងមេកកែល។

សង្គ្រាមបានផ្ទុះឡើង តាំងពីដើមខែវិច្ឆិកា ហើយនៅថ្ងៃទី ២១ ខែវិច្ឆិកា រដ្ឋាភិបាលបានប្រកាសថាពួកគេបានគ្រប់គ្រងទីក្រុង Adigrat នៅក្នុងតំបន់ នៅក្នុងតំបន់ Tigray។ យោធាអេត្យូពីព្រមានប្រជាជនស៊ីវិល អំពីលទ្ធភាពប្រើកាំភ្លើងធំបាញ់ផ្លោងទៅលើទីក្រុង គ្រាដែលមានជនស៊ីវិលរាប់ម៉ឺននាក់ បានរត់ភៀសខ្លួនឆ្លងដែនទៅប្រទេសស៊ូដង។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានធំៗ រាយការណ៍ថា គិតត្រឹមថ្ងៃទី ២២ ខែវិច្ឆិកា មានជនស៊ីវលជាង ៣ ម៉ឺននាក់ (៣២០០០) បានគេចខ្លួនទៅស៊ូដង់ ដើម្បីគេចេញពីតំបន់កំពុងប្រយុទ្ធគ្នា។
អ្នកវិភាគអន្តរជាតិមួយចំនួន មើលឃើញថា ជម្លោះកើតឡើងរវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមប្រឆាំងផ្តាច់ខ្លួន ដោយសារមានការបែងចែកអំណាចមិនស្មើរវាង នាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed និងមេដឹកនាំតំបន់ Tigray លោក Debretsion Gebremichael។ លោក Abiy Ahmed និយាយថា លោកគ្រាន់តែចង់មានមានសមត្ថភាពពង្រឹងនិតិរដ្ឋក្នុងប្រទេស ហើយគ្មាននរណាអាចរំលងច្បាប់បានឡើយ។

លោកចោទប្រកាន់ថា ក្រុម Tigray បានព្យាយាមរំខានដល់ការអភិវឌ្ឍន៍ និងរដ្ឋបាលរបស់អេត្យូពី។ ​តំបន់ Tigray មានឥទ្ធិពលខ្លាំងនៅក្នុងប្រទេសអេត្យូពី រយៈពេលជាង ៣០ ឆ្នាំ ហើយចាប់តាំងពីឆ្នាំ ២០១៨ ពួកគេមានការបែងចែកដែនកំណត់អំណាចមិនស្មើ នៅពេលដែល លោក នាយករដ្ឋមន្ត្រី Abiy Ahmed បានឡើងកាន់អំណាច។

លោក Debretsion Gebremichael មេដឹកនាំ TPLF ប្រសិនបើយើងមិនប្រយុទ្ធការពារខ្លួន តើនឹងមានអ្វីផ្លាស់ប្តូរ ពួកគេនឹងកម្ទេចពួកយើង ដូចជាប្រជាជន។តំបន់ Tigray មានប្រជាជនប្រមាណ ៧ លាន ក្នុងចំណោមប្រជាជន អេត្យូពី ១១០ លាននាក់។
នៅពេលនេះ គេមិនទាន់មានព័ត៌មានលម្អិតជុំវិញ ការបាញ់ប្រយុទ្ធគ្នានៅឡើយ គ្រាដែលសារព័ត៌មានបរទេសមួយចំនួន រាយការណ៍​ថា មានមនុស្សប្រមាណជាង ៥០០ នាក់បានស្លាប់ និងរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីតំបន់ជម្លោះ៕

អត្ថបទដែលជាប់ទាក់ទង