សមត្ថកិច្ចចុះបង្ក្រាបល្បែងជាពិសេសល្បែងកន្ទុយលេខ (កន្ទុយលេខវៀតណាម កន្ទុយលេខខ្មែរ)ជ្រកក្រោមស្លាកឆ្នោតជាតិជាច្រើន

(ស្វាយរៀង)៖ មហាជនអបអរសាទរដែលសមត្ថកិច្ចចុះបង្ក្រាបល្បែងជាពិសេសល្បែងកន្ទុយលេខ (កន្ទុយលេខវៀតណាម កន្ទុយលេខខ្មែរ)ជ្រកក្រោមស្លាកឆ្នោតជាតិជាច្រើនដែលមានអាជ្ញាប័ណ្ណស្របច្បាប់ គឺថាក្នុង១ថ្ងៃចេញ០៤ដងចាប់ពីម៉ោង១២រហូតដល់យប់។

នៅល្ងាចថ្ងៃទី២២វិច្ឆិកាឆ្នាំ២០២០នេះ ដោយមានការយកចិត្តទុកដាក់នឹងចង្អុលបង្ហាញពីលោក មាស ធួក អធិការនគបាលស្រុករំដួលបានចុះបង្ក្រាបបទល្មើសនេះដោយកម្លាំងអធិដ្ឋាននគរបាលស្រុករំដួល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ចក ចុះស្រាវជ្រៀវយ៉ាងយកចិត្តទុកដាក់ឃើញថាមានកូនកញ្ជ្រែង កត់ឆ្នោតកន្ទុយលេខវៀតណាម ជ្រកក្រោមស្លាក ឆ្នោតស្របច្បាប់ពិតប្រាកដមែន។ ទើបសមត្ថកិច្ចកោះហៅ មេឆ្នោតទាំងនោះមកអធិការអធិដ្ឋាននគរបាលស្រុករំដួល ធ្វើការអបរំ ណែនាំ និងធ្វើកិច្ចសន្សា ដល់មេឆ្នោតទាំងនោះបញ្ឈប់កត់កន្ទុយលេខវៀតណាម បន្ទាប់ពីអប់រំនិងធ្វើកិច្ចសន្យារួចមកក៏អោយត្រឡប់ទៅផ្ទះវិញ។

ហើយការចុះបង្ក្រាបនេះធ្វើឲ្យប្រពលរដ្ឋក្នុងស្រុករំដួល មានចិត្តសប្បាយរីករាយ នឹងអបអរសារទដល់លោកលោក មាស ធួក អធិការនគបាលស្រុករំដួលនឹងសមត្ថកិច្ចថ្នាក់ក្រោម ដែលតែងតែយកចិត្ត ទុកដាក់ក្នុងការបង្រាប ល្បែងសុីសង គ្រប់ប្រភេទ។

ចំណែកមហាជនមួយចំនួនក៏បានខកចិត្តដោយបញ្ចេញមតិថា បើអនុញ្ញាតិឲ្យមានឆ្នោតជាតិ កន្ទុយលេខលក់ស្របច្បាប់ ហើយបិតល្បែងអត់ច្បាប់បានឬអត់ បើល្បែងអត់ច្បាប់តែងតែទៅជ្រកក្រោមស្លាកល្បែងមានច្បាប់បែបនេះ អ្នកលេងល្បែង ពេលចាញ់ល្បែងមិនថាចាញ់ល្បែងស្របច្បាប់ឬល្បែងអត់ច្បាប់ទេគឺអស់ប្រាក់ដូចគ្នា ល្បែងនាំមកអំពើហិង្សាក្នុងគ្រួសារ ល្បែងនាំមកចោរកម្ម គឺចៀសមិនផុតទេទាន។

ក្នុងករណីនេះដែរលោកមាស ធួក អធិការនគបាលស្រុករំដួលបានប្រាប់អ្នកសារព័ត៌មានយើងនៅល្ងាចថ្ងៃទី២២វិច្ឆិកា ២០២០នេះថា៖ លោកសប្បាយចិត្តខ្លាំងណាស់ ដែលពលរដ្ឋនឹងអ្នកសារព័ត៌មានដែលរាយការណ៍នឹងផ្តល់ព័ត៌មានដល់សមត្ថកិច្ចក្នុងស្រុករំដួលរបស់លោក ហើយលោកនឹងបញ្ជាឲ្យកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគបាលស្រុកសហការជាមួយកម្លាំងនគបាលប៉ុស្ត៍រដ្ឋបាលចុះបង្រាបទាំងអស់ អោយតែសមត្ថកិច្ចយើងរកឃើញថា មេឆ្នោតទាំងនោះ លួចកត់កន្ទុយលេខខុសច្បាប់ត្រូវតែបង្ក្រាបតែម្តង៕ 

អត្ថបទដែលជាប់ទាក់ទង