រដ្ឋាភិបាលចិនផ្តល់សម្ភារៈនិងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូន ដល់ក្រសួងបរិស្ថាន

​(ភ្នំពេញ)៖ រដ្ឋាភិបាលចិនផ្តល់សម្ភារៈនិងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូន ដល់ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ​​នៅកំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។

អំណោយជាសម្ភារទាំងនោះរួមមាន៖ អំពូល​សូ​ឡា ចំនួន ២៨០០ គ្រឿង អំពូល ផ្ទាំង​សូ​ឡា​ចំនួន​២០០ ម៉ូតូ​អគ្គិសនី​ចំនួន​២០០​គ្រឿង ក្រោម​គម្រោង​សាកល្បង​បញ្ចេញ​កាបូន​តិច​នៅ​ខេត្ត​ព្រះសីហនុ​។ បច្ចុប្បន្ននេះសម្ភារ និង​បរិក្ខារ​ទាំងអស់នោះនឹងត្រូវ​បំពាក់​តាម​សាលារៀន និង​ទីសាធារណៈ​។ នេះ​បើ​យោងតាម​ក្រសួងបរិស្ថាន​។​

​ក្រសួងបរិស្ថាន​បានឱ្យដឹងថា ជំនួយ​ជា​សម្ភារ និង​បរិក្ខារ​កាត់បន្ថយ​ការបញ្ចេញ​កាបូន​ខាងលើនេះ បានផ្តល់​ជូន​មក​ប្រទេស​កម្ពុជា តាមរយៈ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​គ​ម្រោ​ង​សាកល្បង​បញ្ចេញ​កាបូន​តិច​នៅ​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​កន្លងទៅ រវាង​ក្រសួងបរិស្ថាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ជាមួយគ្នានេះ តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ ក្រសួងបរិស្ថាន​សូម​លើកទឹកចិត្ត​ដល់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ សូម​ចូលរួម​សកម្មភាព​លើកកម្ពស់​ការយល់ដឹង​អំពី​បរិស្ថាន ពង្រឹងសមត្ថភាព​បង្ការ ទប់ស្កាត់ និង​ចាត់វិធានការ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា ដើម្បី​និរន្តរភាព​ទីក្រុង​ស្អាត មាន​មេត្រីភាព​បរិស្ថាន ទីក្រុង​បៃតង ដើម្បី​ភាពសុខដុមរមនា​បរិ​ស្ថាន និង​កា​រស់នៅ​ដោយ​ចីរភាព​៕

អត្ថបទដែលជាប់ទាក់ទង