ក្រុមហ៊ុនជាប់ពាក់ព័ន្ធនឹងយោធាចិន ចំនួន ៨៩ ដែលអាមេរិកធ្វើការរឹតបន្តឹងមិនឱ្យរកស៊ីចូល

វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់លោក ត្រាំ ជិតដល់ថ្ងៃប្រកាសឈ្មោះក្រុមហ៊ុនអាកាសចរណ៍ចំនួន ៨៩ ក្រុមហ៊ុន និងក្រុមហ៊ុនជាច្រើនទៀតដែលមានជាជាប់ពាក់ព័ន្ធនិងយោធា ដោយធ្វើការរឹតបន្តឹងក្រុមហ៊ុនទាំងនោះ ពីការទិញទំនិញ និងបច្ចេកវិទ្យា របស់អាមេរិក។

បញ្ជីឈ្មោះក្រុមហ៊ុនទាំងនោះ អាចនឹងធ្វើឱ្យមានការកើនឡើងនូវភាពតានតឹងពាណិជ្ជកម្មជាមួយ ទីក្រុងប៉េកាំង ហើយធ្វើបាបក្រុមហ៊ុនអាមេរិក ដែលលក់ឧសហ្សាហកម្មទេសចរណ៍ទៅឱ្យចិន។

ក្រុមហ៊ុនទាំងនោះ រួមមានក្រុមហ៊ុន ផលិត​ យន្ត​ ហោះ ក្រុមហ៊ុនផលិតកប៉ាល់ ក្រុមហ៊ុនសាងសង់ រួមទាំំងក្រុមហ៊ុនបច្ចេកវិទ្យា ដូចជាក្រុមហ៊ុន ចល័តចិន និង សហប្រតិបត្តិការ Telecom ចិនជាដើម។

លោក ដូណាល ត្រាំ បានបានបង្កើនសកម្មភាពប្រឆាំងចិននៅប៉ុន្មានខែថ្មីៗនេះ កាលពី១០ថ្ងៃមុន លោកបានចេញបទបញ្ជាហាមឃាត់ការវិនិយោគអាមេរិកនៅក្នុងក្រុមហ៊ុនចិន ដែលក្រុងវ៉ាស៊ីនតោនចាត់ថាក្រុមហ៊ុនទាំងនោះគ្រប់គ្រង់ដោយយោធា។

ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក ដកស្រង់ខ្លឹមសារពីសេតវិមានថា ចិនកំពុង តែ​​កេងចំណេញទុនវិនិយោគរបស់ អាមេរិក ដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន ឱ្យមានទេពកោសល្យ ដែលជាការគំរាមកំហែង ដល់សន្តិសុខអាមេរិក។
លោក ត្រាំ អះអាងថា “សាធារណរដ្ឋចិន កំពុងកេងចំណេញ ពីទុនអាមេរិកដើម្បី អភិវឌ្ឍន៍ ធនធានយោធា បើអាមេរិកនៅតែព្រងើយចំពោះបញ្ហានេះ ប្រៀបដូចជា បើកផ្លូវ ឱ្យចិន មាន​អំ​ណាចគំរាម កំហែង ដោយផ្ទាល់ទៅកាន់ទឹកដីអាមេរិក និងកងកម្លាំងអាមេរិក នៅ​ បរទេស”។
ក្រោមរដ្ឋការដឹកនាំរបស់លោក ត្រាំ សហរដ្ឋអាមេរិកបានសង្កត់ចិន មិនឱ្យរើបម្រាស់ ដោយ​ធ្វើ​ការ​រឹត​បន្តឹង ទំនិញដែលនាំពីប្រទេស​ចិន ចូលក្នុងទឹកដីសហរដ្ឋអាមេរិក។
យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំ ចិនរំពឹងថា នឹងបញ្ចប់សង្គ្រាម ​ពាណិ​ជ្ជ​កម្ម​ជា​ មួយ សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកចូ បៃដិន ដែលនឹង​ឡើង​ជា​ម្ចាស់​ ដោយខ្លួននឹងស្វែងរកការចរចាបញ្ចប់ទំនាស់ជាមួយ ម្ចាស់សេត​វិមានថ្មី​ឆាប់ៗនេះ៕

អត្ថបទដែលជាប់ទាក់ទង