ចាប់​ពី​ថ្ងៃ ២៥ ខែ​វិច្ឆិកា​ ដល់​ថ្ងៃ​ទី ១ ខែធ្នូ ឆ្នាំ​២០២០នេះ​កម្ពុជា​ផុត​រដូវ​វស្សា អីលូវចាប់ផ្តើមទទួល​របបខ្យល់​មូសុងឦសាន

(ភ្នំពេញ) ៖ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​ជូនដដំណឹង​ពីស្ថានភាព​ធាតុ​អាកាសចាប់​ពី​ថ្ងៃ ២៥ ខែ​វិច្ឆិកា​ ដល់​ថ្ងៃ​ទី ១ ខែធ្នូ ឆ្នាំ​២០២០នេះ​កម្ពុជា​ផុត​រដូវ​វស្សា អីលូវចាប់ផ្តើមទទួល​របបខ្យល់​មូសុងឦសាន។

តាម​ការ​វាយ​តម្លៃ​ពី​ស្ថានភាព​ធាតុអាកាស សម្ពាធខ្យល់ខ្ពស់ Sub-Tropic បាន​រំកិល​ចុះ​ក្រោម​គ្រប​ដណ្តប់​លើ​ប្រទេស​កម្ពុជា ជាមួយ​ខ្យល់​មូសុង​ឦសានកម្រិត​បង្គួរ។ រដូវ​វស្សា​ឆ្នាំ ២០២០ បាន​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា ឆ្នាំ​២០២០។

សេចក្តីជូនដំណឹងរបស់ធនធានទឹក និងឧតុនិយមបានបន្តថា៖ ស្ថានភាពបែបនេះ គឺ១. តាមបណ្តាខេត្នៅតាមតំបន់វាលទំនាបកណ្តាល គឺមានសីតុណ្ហភាពអប្បបរមា មានពី២២.២៤អង់សារសេ និង២. សីតុណ្ហភាពអតីមរមា មាន៣០.៣២អង់សារសេ។

បណញ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន មាន១.សីតុណ្ហភាពអប្បរមាមានពី១៩.២១ អង់សារសេ និងសីតុណ្ហភាពអប្បរមា មានពី២៩.៣១អង់សារសេ។

តំបន់មាត់សមុទ្រ គឺមានសីតុណ្ហភាពអប្បរមា មានពី២៣.២៥អង់សារសេ និងសីតុណ្ហភាពមានពី២៩.៣១អង់សារសេ៕

អត្ថបទដែលជាប់ទាក់ទង