សមាគមគ្រឿងសម្អាង CCA ដាក់លិខិតអន្តរាគមន៍ទៅក្រសួងសុខាភិបាល

(ភ្នំពេញ)៖ យោងលិខិតរបស់សមាគមគ្រឿងសម្អាង CCA លេខៈ១៤៣/២០សណ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង CCA បានដាក់ចូលមកនាយកដ្ខានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសម្អាង ដោយស្នើសុំពិនិត្យ និងពន្យាពេលចំនួន០៣ ខែដើម្បីទុកពេលឲ្យក្រុមហ៊ុន វីខេ រីច អ៊ិនហ្វីនីធី ដែលជាសមាជិករបស់សមាគមគ្រឿងសម្អាង CCA ។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសម្អាង បានចេញលិខិតអញ្ចើញអគ្គនាយកក្រុមហ៊ុនវីខេ រីច អ៊ិនហ្វីនីធី ពាក់ព័ន្ធនឹងករណី ការផ្សព្វផ្សាយគ្រឿងសម្អាងតាមរយៈបណ្ដាញសង្គម (Facebook) ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលដោយតម្រូវឲ្យចូលទៅកាន់នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសម្អាង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៩ និង៣០នាទីព្រឹក។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន វីខេ រីច អ៊ិនហ្វីនីធី ដែលជាសមាជិករបស់សមាគម CCA បន្ទាប់ទទួលបានលិខិតអញ្ចើញរបស់នាយកដ្ឋាន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានដាក់លិខិតស្នើសុំអន្តរាគមន៍មកកាន់សមាគមគ្រឿងសម្អាង CCA​  ដើម្បីស្នើសុំឲ្យសមាគម CCA ជួយ ដោយសារតែក្រុមវីខេ រីច អ៊ិនហ្វីនីធី ទើបតែបើកដំណើរការក្នុងអំឡុងពេលខែកុម្ភៈ ឆ្នាំ២០២០ ដែលកំពុងតែបន្តកសាងផ្លូវច្បាប់ ក័ដូចជាលិខិតអនុញ្ញាតិផ្សេងៗលើផលិតផ ម៉ាក VK និងបទដ្ឋានដែលពាក់ព័ន្ធនិងអាជីវកម្មរបស់ក្រុមហ៊ុនផងដែរ  ។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានលិខិតសុំអន្តរាគមន៍ចុះថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រុមហ៊ុន វីខេ រីច អ៊ិនហ្វីនីធី

ដែលជាសមាជិករបស់សមាគម ចូលមកសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង CCA  ទើបសមាគមសម្រេចចេញលិខិតស្នើសុំលោកប្រធាននាយដ្ឋានសូមធ្វើការពិនិត្យ និងពន្យាពេលចំនួន០៣ខែ ដើម្បីទុកពេលឲ្យក្រុមហ៊ុន វីខេ រីច អ៊ិនហ្វីនីធី ដើម្បីបន្តកសាងផ្លូវច្បាប់ពាក់ព័ន្ធក្នុងវិស័យគ្រឿងសម្អាង។

ក្នុងនាមសមាគម CCA និងសមាជិកអាជីវករសង្ឃឹមយ៉ាងមុតមាំថា លោកប្រធាននាយកដ្ឋានឱសថ ចំណីអាហរ បរិក្ខាពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាលក្នុងកាលៈទេសៈនេះមានការយោគយោល់ខ្ពស់ខ្ពស់បំផុតដល់ក្រុមហ៊ុន វីខេ រីច អ៊ិនហ្វីនីធី ដោយសារបច្ចុប្បន្ននេះក្រុមហ៊ុនកំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺកូវីដ១៩ បង្កការរាងស្ទះដល់ចំណូលដែលនាំឲ្យមានភាពយឺតយ៉ាវ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកស្ទុយទៅដល់ សហគ្រិន  និងអាជីវកម្ម ខ្នាតតូច ធំ និងមធ្យម ក្នុងបរិបទកូវីដ១៩ ក្នុងគោលបំណងលើកកម្ពស់នូវផលិតផលជាតិ ក៏ដូចជាការលើកទឹកចិត្តដល់អ្នកវិនិយោគ ឬសហគ្រិនក្នុងស្រុកប្រកបដោយនិរន្តភាពដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកាន់តែមានភាពរីកចម្រើនរុងរឿងជានិរន្ត៕

 

 

អត្ថបទដែលជាប់ទាក់ទង