សាហាវណាស់! ​បុរស​ជនជាតិ​ចិន​ជា​ឪពុកបាន​ចាក់​សម្លាប់​កូន​ស្រី​តូច​អាយុ ១ ខួប​របស់​ខ្លួន​ស្លាប់ មុន​រួចចាក់​ខ្លួន​ឯង​តាម​ក្រោយ

ករណី​ឃាតកម្ម​ដ៏​សាហាវ​មួយ​បាន​កើត​មាន​ឡើង​នៅ​ក្រុង​តា​ខ្មៅ ដោយ​បុរស​ជនជាតិ​ចិន​ជា​ឪពុកបាន​ចាក់​សម្លាប់​កូន​ស្រី​តូច​អាយុ ១ ខួប​របស់​ខ្លួន​ស្លាប់ មុន​រួចចាក់​ខ្លួន​ឯង​តាម​ក្រោយ ។

ហេតុការណ៍​មួយ​នេះ​ដែរ បាន​កើត​មាន​ឡើង​នៅ​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា ឆ្នាំ ២០២០ វេលា​ម៉ោង ៧ និង ១០ នាទី​យប់ នៅ​បន្ទប់​លេខ ១០១ ផ្ទះ​សំណាក់ មង្គល​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ។

ជន​ដៃ​ដល់ មាន​ឈ្មោះ ភីន ភីន ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជា​ជនជាតិ​ចិន ស្នាក់​នៅ​ភូមិ សង្កាត់​ កើតហេតុ​ខាង​លើ និង ​ជន​រងគ្រោះត្រូវ​ជា​កូន​ស្រី​បង្កើត មាន​ឈ្មោះ ទ័រ ទ័រ អាយុ ១ ឆ្នាំ ។

មុនមុនពេលកើតហេតុ ម្តាយ កុមារី រងគ្រោះឈ្មោះ ធុង ចាន់រះ អាយុ ៣០ ឆ្នាំ បានរត់ចោលប្តី ជាជនជាតិចិន និង កូនស្រីតូច របស់ខ្លួន នៅភូមិសង្កែរោង ឃុំរហាស់ ស្រុករវៀង ខេត្តព្រះវិហា មកជួលបន្ទប់លេខ១០១ផ្ទះសំណាក់មង្គល ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល អស់រយៈពេល ជាង១ខែមកហើយ លុះបានប្រហែល១០ថ្ងៃមុន ឃើញជនសង្ស័យបានបីកូនស្រីតូចរបស់ខ្លួន តាមរកឃើញម្តាយ នៅផ្ទះសំណាក់ខាងលើ ហើយបានរស់នៅជាមួយគ្នារហូតមកដល់ថ្ងៃកើតហេតុលុះមកដល់វេលាម៉ោង១៤.០០ នាទី ស្រាប់តែឃើញជនសង្ស័យបានឈ្លោះប្រកែក ជាមួយម្តាយ ជនរងគ្រោះយ៉ាងខ្លាំង ហើយម្តាយជនរងគ្រោះ ក៏បានចេញពីបន្ទប់ផ្ទះសំណាក់បាត់ទៅ។

លុះមកដល់វេលាកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ បានយកកន្រ្តៃចាក់កូនខ្លួនឯងជាច្រើនកន្រ្តៃបណ្តាល ឲ្យដេកស្លាប់លើពូក ហើយចាក់ខ្លួនឯង បណ្តាលមានរបួសស្នាម បន្ទាប់មកពូ របស់កុមារី រងគ្រោះបានឃើញក្មួយ រងគ្រោះមានឈាមច្រើននៅក្នុងបន្ទប់ទឹក បន្ទាប់មកបានដឹកកុមារីរងគ្រោះ មកសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះប៉ុន្តែកុមារីរងគ្រោះ បានស្លាប់បាត់ទៅហើយ ។

បច្ចុប្បន្ន ជន​ដៃដល់​ត្រូវ​បានសមត្ថកិច្ច​ឃាត់​ខ្លួន និង​ដឹក​យក​ទៅ​សង្គ្រោះ ហើយ​កសាង​សំណុំ​រឿង បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

អត្ថបទដែលជាប់ទាក់ទង