រថយន្ត​ ០១គ្រឿង បើកបរដោយជនជាតិចិន បានបើកបុកម៉ូតូបុរសជាកម្មការសំណង់ម្នាក់

(ព្រះសីហនុ)៖ កាលពីថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៧យប់ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត​ ០១គ្រឿងម៉ាក Lexus GX៤៧០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2R-0319 បើកបរដោយជនជាតិចិន បានបើកបុកម៉ូតូបុរសជាកម្មការសំណង់ម្នាក់ បណ្តាលឲ្យរងរបួសយ៉ាងដំណំ។

តាមសមត្ថកិច្ចក្នុងតំបន់ បានឲ្យដឹងថា អ្នកបើកបរ ជនជាតិចិន ពុំទាន់ស្គាល់ឈ្មោះនោះទេ ដោយឡែកភាគីខាងម៉ូតូ មានឈ្មោះ កុង ចាន់ធូ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ ក្រោយវត្តបិតត្រាង ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 

សមត្ថកិច្ចដដែល បានបន្តទៀតថា មុនពេលកើតហេតុ គេឃើញមានរថយន្តបង្ក បើកបរក្នុងទិសដៅបើកបញ្ច្រាស់ផ្លូវ ចូលក្រុងព្រះសីហនុ ។ លុះមកដល់ចំណុចខាងលើ រថយន្តក៏បានទៅជ្រុលទៅបុកម៉ូតូ ០១គ្រឿងម៉ាក HONDA C-125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1H-6847  បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួស ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតទេ។

ក្រោយហេតុការណ៍ សមត្ថកិច្ចបានចុះអន្តរាគមន៍ នាំយកវត្ថុតាង រថយន្ត និង ម៉ូតូ មករក្សាទុកនៅនគរបាលចរាចរណ៍ខេត្ត ដោះស្រាយបន្ត៕

អត្ថបទដែលជាប់ទាក់ទង