អីយ៉ា! តារាប្រុស អេដវីន បានប្រកាសក្តែងៗថា លោកមិនព្រមបែកមិត្តស្រីនោះទេ ហើយបើបែកលោកស៊ូទៅបួស

គេចាំបានថា កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ មិត្តស្រីរបស់តារាប្រុស អេដវីន ដែលគេស្គាល់ថាជាអ្នកម៉េម៉ាយកូន ២ បានប្រកាសថានាងបានបែកបាក់គ្នានឹងលោកហើយនោះ អេដវីន ក៏បានផ្អាកដំណើរការ fb ភ្លាមៗដូចគ្នាផងដែរ ។ មិនយូរប៉ុន្មាន មកដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ តារាប្រុសរូបនេះ ក៏បានបើកដំណើរការគណនី fb របស់ខ្លួនវិញ ព្រមទាំងបង្ហោះរូបភាព និង សារអរគុណ និង ទទួលកំហុសថាខ្លួនបានខុសទើបមិត្តស្រីសុំបែកបែបនេះ ។

យ៉ាងណាមិញ ទោះជាបានបើកដំណើរការគណនី fb ផ្លូវការរបស់ខ្លួនឡើងវិញក៏ពិតមែន តែតារាសម្តែង អេដវីន ហាក់ឲ្យដឹងថាលោក និង មិត្តស្រីនៅមិនទាន់ត្រូវរូវគ្នាវិញនៅឡើយនោះទេ រហូតមកដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ អេដវីន បានប្រកាសក្តែងៗទៀតថា លោកមិនព្រមបែកមិត្តស្រីនោះទេ ហើយបើបែកលោកស៊ូទៅបួស ។

សារយ៉ាងវែងអន្លាយ អេដវីន បានបង្ហោះរៀបរាប់ថា ៖ «កាលពិត ពេល គិតថាខ្លួនឯងខុស ហើយមិនហ៊ាន ជួបមុខគាត់ ដែរ តែ បើព្រមបែកពីគាត់ តើបានអ្នកណាមើលថែគាត់? តើបានអ្នកណាជូនគាត់ញុំអី ? តើបានអ្នកណាជូនគាត់មកផ្ទះពេលស្រវឹង ? តើបានអ្នកណាឲ្យគាត់ជេ ? តើបានអ្នកណាមកទ្រាំនៅជាមួយមនុស្សនិស្ស័យចាស់តែអាយុទេ តែឡប់ឡប់ ឡិឡក់ ជាងក្មេងទៀត ដូចគាត់ ? តែទាំងអស់នេះខ្ញុំធ្វើបាន ហើយធ្វើបានយ៉ាងល្អទៀត!» ។

មិនត្រឹមតែប៉ុណ្ណោះ អេដវីន បានផ្តាំទៅសួរមិត្តស្រីរបស់ខ្លួនថា «សុំសួរទៅចែតិច ចែដឹងហើយ ថាពេលចែ ខឹង តើនាក់ណាហ៊ាននៅជិតចែ ? ស្លូតៗទេ តែបើខឹង គឺ បន្ទប់ខ្ញុំ ត្រីខ្ញុំ កញ្ចក់ផ្ទះខ្ញុំ ងាប់ និង ខ្ទេចអស់ហើយ ពេលគាត់ខឹងទើបខ្ញុំសុខចិត្តថយមួយជំហ៊ាន ចាំគាត់ត្រជាក់ចិត្តសិន! អូន កុំទៅណាអី បើដឹងខ្លួនថា អូនពិបាក ពេលគ្មានបងនៅជិត ហើយបើគ្មានអូន បងសុខចិត្ត ទៅបួសហើយ ! ជូនដល់ប្រពន្ធខ្លា»។

ក្នុងសារ និង រូបភាពភ្ជាប់ជាមួយនឹងមិត្តស្រីនោះដែរ អេដវីន ត្រូវបានមិត្តភក្តិ និង អ្នកលេងបណ្តាញសង្គមជាច្រើនចាប់អារម្មណ៍ និង សរសើរភាពក្លាហានរបស់លោក ក្នុងនាមជាមនុស្សប្រុសហ៊ានសារភាពកំហុសសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ជាសាធារណៈបែបនេះ ៕

អត្ថបទដែលជាប់ទាក់ទង