(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថារកឃើញករណីវិជ្ជមានថ្មីម្នាក់ និងជាសះស្បើយម្នាក់ដូចគ្នា។
តាមក្រសួងសុខាភិបាល ករណីវិជ្ជមានខាងលើ គឺជាជនជាតិខ្មែរអាមេរិកកាំង មានអាយុ ៦២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
អ្នកជំងឺខាងលើ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក និងបានមកដល់កម្ពុជាថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ ២០២០។
ក្រសួងសុខាភិបាល បានបញ្ជាក់ថាលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលខាងលើ គឺវិជ្ជមានវីរុសកូវីដ -១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបាន ដាក់ឲ្យ សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ដោយឡែក អ្នកជាសះស្បើយថ្ងៃនេះគឺ ស្ត្រីជនជាតិអាមេរិកកាំ អាយុ ៣៥ ឆ្នាំស្នាក់នៅណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ។ ស្ត្រីខាងលើ បានធ្វើដំណើេពីសហរដ្ឋអាម៉េរិក។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ៣០៨ ករណី ក្នុងនោះអ្នកជំងឺ២៩៩ បានជាសះស្បើយ។
ដោយឡែកអ្នកជំងឺដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕