ឧត្តមសេនីយ៍ទោ តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋានគ.ប.ផ.កនិងជាប្រធានក្រុមប្រតិបត្តិការប្រឆាំងផលិតផលក្លែងក្លាយដឹកនាំក្រុមការងារទៅបរិច្ចាកឈាម!

(ភ្នំពេញ)៖ នៅវេលាម៉ោង ៩:០០នាទីព្រឹកថ្ងៃទី២៨ ខែវិច្ចិកា ឆ្នាំ២០២០ តាមរយៈឧត្តមសេនីយ៍ទោ តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋានគ.ប.ផ.កនិងជាប្រធានក្រុមប្រតិបត្តិការប្រឆាំងផលិតផលក្លែងក្លាយបានដឹកនាំក្រុមការងារសមាគមអ្នកប្រឹក្សាយោបលគ្រឿងសម្អាង(CCA)សហការគ្នាជាមួយបណ្ដាសមាគមនិងក្រុមហ៊ុនឯកជននានារៀបចំកម្មវិធី មនុស្សធម៌ បរិច្ចាគឈាម នៅមជ្ឈមណ្ឌលផ្ដល់ឈាម ដើម្បីសង្គ្រោះជីវិត ការបរិច្ចាគនឹងអាចជួយគ្រួសារមួយ ជីវិតមួយ នៅថ្ងៃនេះ ឬថ្ងៃស្អែកឲ្យរួចផុតពីសេចក្ដីស្លាប់។

កម្មវិធីបរិច្ចាគឈាមដែលស្ថិតនៅបរិវេនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម(ជាប់មន្ទីពេទ្យខ្មែរមិត្តភាពសូរៀត)

កម្មវិធីបរិច្ចាគឈាមនេះផងដែរគឺសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង បានរួមសហការជាមួយសមាគមគ្រឿងសម្អាង ,ក្រុមហ៊ុនគ្រឿងសម្អាង,ក្រុមហ៊ុនជី, និងក្រុមហ៊ុនអចលន:ទ្រព្យ បានបរិច្ចាគឈាមដោយស្ម័គ្រចិត្តគឺជាការផ្ដល់ក្ដីស្រឡាញ់ និងក្ដីសង្ឃឹម ដូចពាក្យមួយពោលថា អ្នកបានចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតមនុស្សម្នាក់តាមរយៈការបរិច្ចាគឈាម៕

 

អត្ថបទដែលជាប់ទាក់ទង