(ភ្នំពេញ)៖ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០យោងតាមប្រភពពីក្រសួងសុខាភិបាល បានឱ្យដឹងថា តាមការស្រាវជ្រាវ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកជំងឺកូវីដ-១៩ បានទៅហាត់ប្រាណ និងងូតទឹកនៅសណ្ឋាគារភ្នំពេញ ដូច្នេះ ក្រសួងសុខាភិបាល ទទួលបានការឯកភាពពី សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបិទសណ្ឋាគារនេះរយ:ពេលចំនួន ២ថ្ងៃ ដើម្បីស្រាវជ្រាវរកអ្នកបះពាល់ និងយកសំណាកមកធ្វើតេស្ត។
ជាមួយគ្នានោះ ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នក ដែលពាក់ព័ន្ធនៅថ្ងៃទី២៣ ខែវិច្ឆិកា នៅសណ្ឋាគារភ្នំពេញអញ្ជើញមកធ្វើតេស្តនៅថ្ងៃនេះ នៅតាមទីតាំងរៀបចំដោយក្រសួងសុខាភិបាលហើយ បានចេញផ្សាយនៅព្រឹកមិញនេះ ឲ្យឲ្យបានគ្រប់ៗគ្នា៕