លទ្ធផល​ធ្វើតេស្ត​កូ​វីដ​១៩​លើកដំបូង​នៃ​រដ្ឋមន្ត្រី​២​រូប​គឺ លទ្ធផល​បង្ហាញថា អវិជ្ជមាន

(​ភ្នំពេញ​)៖ លទ្ធផល​ធ្វើតេស្ត​កូ​វីដ​១៩​លើកដំបូង​នៃ​រដ្ឋមន្ត្រី​២​រូប​គឺ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លទ្ធផល​បង្ហាញថា អវិជ្ជមាន​។

​នេះ​បើតាម​ប្រភពព័ត៌មានបានឲ្យ​ដឹង​នៅមុននេះ​។ ថ្នាក់ដឹកនាំ​ទាំង​២​រូប​នឹងត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក និង​ធ្វើតេស្ត​២​ដង​ទៀត​តាម​ការកំណត់​របស់​ក្រសួង​។ លោក​សូម​ជូនពរ​សុខភាព​ល្អ និង​ចៀស​ផុតពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា​!​។​

​សូម​ជំរាប​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ហៅ​ព្រឹត្តិការណ៍​ឆ្លង​ជំងឺ​កូ​វីដ​១៩​របស់​ក្រុមគ្រួសារ​អគ្គនាយក​ពន្ធនាគារ​គឺជា​រឿង​ធ្ងន់ធ្ងរ​ណាស់ ហើយ​សូម​ប្រកាស​អំពាវនាវ​ឲ្យ​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល ប្រញាប់ប្រញាល់​ចូលខ្លួន​មក​ធ្វើតេស្ត​ដើម្បី​ស្វែងរក​មេរោគ​កូ​វីដ​១៩៕

អត្ថបទដែលជាប់ទាក់ទង