ក្រសួងសុខាភិបាល រកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​២នាក់

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល រកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​២នាក់​ ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៌សហគមន៌​ ២៨វិច្ឆិកា និងមិនមានអ្នកជាសះស្បើយ​នោះទេ។

សូមបញ្ជាក់ផងដែរថា ករណីឆ្លងថ្មីខាងលើ គឺជាបុរស​ជនជាតិ​ខ្មែរ​អាយុ ២៣ ឆ្នាំ​មាន​អាសយដ្ឋាន​ស្នាក់នៅ​ សង្កាត់​វាលស្បូវ ​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ ជាបុគ្គលិកធនាគារចិន(កាណាឌីយ៉ា ផ្លូវព្រះមុន្នីវង្ស)​ ដែលបានប៉ះពាល់ផ្ទាល់ ជាមួយស្ត្រីអាយុ ៣៦ឆ្នាំ ដែលបានរកឃើញវីរុសកូវីដ១៩ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។

រីអ្នកឆ្លងថ្មីម្នាក់ទៀតជាស្ត្រី​ជនជាតិ​ខ្មែរ ដែលមានអាយុ ២១ ឆ្នាំ​មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​វាលស្បូវ ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ ដែលជា​បុគ្គលិក​ធនាគារ​ កា​ធេយូ​ណា​យ​ធី​ត​ រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន​អ្នកជំងឺទាំងពីរ ត្រូវ​បានដាក់ឲ្យសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូ​វៀ​ត​រាជធានី​ភ្នំពេញ​។

គូបញ្ជាក់ផងដែរថា តាមក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមព្រឹកនេះ «ព្រឹត្តិការណ៌សហគមន៌​ ២៨វិច្ឆិកា» រកឃើញមានអ្នកឆ្លង សរុប ១៩នាក់ហើយ។

តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ៣៣១ករណី ក្នុងនោះអ្នកជំងឺ៣០៤ បានជាសះស្បើយ។

ដោយឡែកអ្នកជំងឺដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមអានព័ត៌មានលម្អិត ស្តីពី ករណីលើកដំបូងនៃការចម្លងចូលសហគមន៌​ មានភ្ជាប់ជូនខាងក្រោមនេះ​ ៖

អត្ថបទដែលជាប់ទាក់ទង