សម្តេច តេជោ ហ៊ុន​ សែន បានចេញលិខិតថ្លែងអំណរគុណ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ (Cambodia Airways Co.,Ltd) ដែលជួយឧបត្ថម្ភការហោះហើរជាមនុស្សធម៌ ជាលើកទី២

ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតថ្លែងអំណរគុណ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ (Cambodia Airways Co.,Ltd) ដែលជួយឧបត្ថម្ភការហោះហើរជាមនុស្សធម៌ ជាលើកទី២ ។

ក្នុងសារលិខិតនេះ រាជរដ្ឋាភិបាលកម្ពុជាសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ដែលជួយឧបត្ថម្ភការហោះហើយជាមនុស្សធម៌ជាលើកទី២ ដឹកជញ្ជូនម៉ាសចំនួន១លាន៥ម៉ឺន និងបរិក្ខាពេទ្យសរុបចំនួន១២មុខ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវដ-១៩ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា យកទៅជូនរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង