សង្ស័យមានខ្នងបង្អែកធំហើយ ទើបទីតាំងបើកលេងល្បែងអាប៉ោងបៀរនៅទល់មុខសាលាបឋមសិក្សាក្រពើជើង បានយ៉ាងរលូន !

(បាត់ដំបង)៖ ក្រោយផ្ទុះព្រឹត្តការណ៍កូវីដ២៨វិច្ឆិកាថ្មីមក ទីតាំងបើកលេងល្បែងបៀរអាប៉ោងដុះស្លែមួយកន្លែងនៅតែមានការប្រមូលផ្តុំគ្នាជាប្រចាំថ្ងៃ ស្ថិតនៅទល់មុខសាលាបឋមសិក្សាក្រពីជើង ត្រង់ចំណុចភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ប្រភពពីក្រុមអ្នកដែលញៀនទៅនឹងល្បែងអាប៉ោងដូចគ្នាដោយមិនបានប្រាប់ពីអត្តសញ្ញាណ បានលួចបង្ហើបប្រាប់ក្រុមការងារព័ត៌មានយើងឲ្យដឹងនៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៣និង១០នាទីថា ការបើកលេងអាប៉ោងនៅចំណុចខាងលើនេះមានជាយូរមកហើយដែរ ហើយការដែលមានមនុស្សចូលលេងភាគច្រើនមានចាប់ពីម៉ោង១០ព្រឹករហូតដល់យប់ទៀតផង។

ប្រភពពីអ្នកជិតខាងដែលរស់នៅក្បែរទៅនឹងទីតាំងខាងលើនោះ ក៏បានលួចខ្សឹបប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងនៅថ្ងៃដដែលពីម្សិលមិញថា មួយថ្ងៃៗគាត់បានឃើញមនុស្សជាច្រើនជិះម៉ូតូចូលទៅលេងអាប៉ោង តាំងពីព្រឹកទល់ល្ងាចពេល ខ្លះរំខានដល់ការសម្រាកពេលថ្ងៃក៏មានដែរ ហើយមួយទៀតគាត់យោគយល់ដល់អ្នកជិតខាងដូចគ្នា ទើបចេះតែទ្រាំបន្តទៀតទៅហើយគាត់រងចាំមើលថា តើអាជ្ញាធរមានវិធានការយ៉ាងណាទៅលើទីតាំងល្បែងអាប៉ោងមួយនេះ។

ជុំវិញករណីទីតាំងបើកលេងល្បែងអាប៉ោងត្រង់ចំណុចខាងលើនេះដែរ ខាងក្រុមការងារពត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺពីលោក ប៉ាន់ វណ្ណនី អធិការស្រុកបាណន់បានទេ ដោយខលទូរស័ព្ទចូលហើយមិនមានអ្នកលើក។ គួររំលឹកដែរថា បញ្ហាទីតាំងដែលហ៊ានបើកលេងល្បែងអាប៉ោងហើយមានមនុស្សជុំគ្នាច្រើនបែបនេះ មិនខ្លាចរអាការឆ្លងកូវីដ១៩ទូទាំងប្រទេសនោះ។ បងប្អូនប្រជាពលរដ្ធរស់នៅក្នុងភូមិក្រពីជើងរងចាំមើលថា តើសម្ថកិច្ចស្រុក រឺខេត្តហ៊ានបង្រ្កាបកន្លែងទីតាំងបើកលេងល្បែងអាប៉ោង ដែលបើកដំណើរយ៉ាងរលូនដែលប្រហើនទៅនឹងប្រសាសន៏ប្រមុខថ្នាក់ដឹកនាំបែបនេះដែរឬទេ។

បើតាមការបញ្ជាក់តាមប្រព័ន្ធតេលេក្រាមពីលោកឧត្តមសេនីយ៏ទោ សាតគឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានឲ្យដឹងនៅរសៀលថ្ងៃទី២ខែធ្នូឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទីពីម្សិលមិញថា លោកបានដាក់បទបញ្ជាតាមអធិការគ្រប់ស្រុករួចរាល់អស់ហើយ គឺមិនអនុញាតិឲ្យមានការបើកលេងល្បែងស៊ីសងតាមមូលដ្ធានជាដាច់ខាត។ ពិសេសជាងនេះទៅទៀតដោយយោងទៅតាមការដាក់បទបញ្ជាពីប្រមុខរាជរដ្ធាភិបាល ក៏ដូចជាសេចក្តីជូនដំណឹងរបស់រដ្ឋាបាលខេត្តស្តីពីការរីករាលដាលជំងឺកូវី១៩ថ្មីនៅថ្ងៃ ទី២៨ ខែវិច្ឆកា កន្លងទៅនេះ។

លោកបន្តទៀតថា ដើម្បីការពារសុវត្ថិភាពនៅតាមភូមិឃុំសហគមន៏នៅតាមមូលដ្ធាន មិនឲ្យមានការជួបជុំគ្នាចាប់ពី២០នាក់ឡើងទៅ ដែលជាមិនមានការចាំបាច់នឹងត្រូវនៅឃ្លាតពីគ្នាជានិច្ចហើយបន្តទប់ស្កាត់ការពារកូវីត១៩ទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង