រថយន្តម៉ាក MiNi ( Matrx) ពណ៍សមួយគ្រឿងត្រូវបានភ្លើងឆាបឆេះ ខណះដែលកុំពង់បើកបរ

(កំពង់ឆ្នាំង)៖ រថយន្តម៉ាក MiNi ( Matrx) ពណ៍សមួយគ្រឿងត្រូវបានភ្លើងឆាបឆេះ ខណះដែលកុំពង់បើកបរនៅលើកំណាត់ផ្លូវជាតិលេខ៥បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនៅជិតៗទីនោះ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៩និង១០នាទី ថ្ងៃ៣ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៧ និង៨៨ ចំណុចភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ។

រថយន្តដែលរងការឆាបឆេះខាងលើនេះម៉ាក់MiNi ( Matrx) ពាក់ស្លាលេខPP2 BJ-6849 បើកបរក្នុងដំណើរពីជើងទៅត្បូងបើកបរដោយឈ្មោះ ស៉ឹមសាលី ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិទី7 សង្កាត់ខ្សាមក្រុងនិងខេត្តកំពង់ឆ្នាំង ។

សាក្សីដែលមើលឃើញហេតុការណ៍ឆេះរថយន្តនៅខាងមុខនេះបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញរថយន្តដែលកំពុងបើកបរមានហូរសាំងចេញមកខាងក្រៅតាមផ្លូវក៏បានជិះម៉ូតូតាមប្រាប់ម្ចាស់រថយន្ត តែវាបានឆាបឆេះចេញអណ្តាតភ្លើងបាត់ទៅហើយ ។

ភ្លាមនោះប្រជាពលរដ្ឋដែលនៅជុំវិញកន្លែងកើតហេតុ បាននាំគ្នាមកទៀតយកទឹកមកជួយជះទឹកលើរថយន្ត និងខ្លះទៀតជួយគាស់ទ្វាររថយន្តដើម្បីជួយពន្លត់ ។
នៅពេលកំពុងកើតហេតុគេឃើញរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ៣ គ្រឿងចេញទៅជួយពន្លត់បានទាន់ពេលវេលាផងដែរ ។

ក្រោយពេលកើតហេតុម្ចាស់រថយន្ត បានហៅរថយន្តស្ទូចដើម្បីយកទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទដែលជាប់ទាក់ទង