អារ៉ាប៊ី សាអូឌីត បដិសេធ មិនពាក់ពន្ធ័ការសម្លាប់ បិតាបរមាណូអ៊ីរ៉ង់

(អន្តរជាតិ)៖ មន្ត្រីជាន់ខ្ពស់នៃប្រទេសអារ៉ាប៊ីសាអូឌីត បានច្រានចោលនូវការអះអាងរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង ដែលថាប្រទេសមួយនេះ មិនជាប់ទាក់ទឹនជាមួយនឹងការធ្វើឃាត លោកមូហ្វសេន ហ្វាគ្រីហ្សាដេហ្វ ជាអ្នកសម្របសម្រួលកម្មវិធីបរមាណូ និងជាបិតានុយក្លេអ៊ែររបស់អ៊ីរ៉ង់។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក មហាម៉េត ចាវ៉ាដ ហ្សារីហ្វ បាននិយាយក្នុងអ៊ីនស្តាក្រាមថា ការជួបប្រជុំគ្នា ដែលបានធ្វើឡើងរវាងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបេនចាមីន នីតាន់ញ៉ាហ៊ូ ជាមួយព្រះអង្គម្ចាស់រាជទាយាទនៃប្រទេសអារ៉ាប៊ី សាអូឌីត ប៊ីនសាលម៉ាន់ ប្រហែលជាជាប់ទាក់ក់ទឹនទៅនឹងការធ្វើឃាតនេះ។

រដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីតលោក អាដែល អាល់-ជូបៀរ បាននិយាយបែបចំអកថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ តែងតែស្តីបន្ទោសយើងអំពីរឿងអវិជ្ជមានបែបនេះ ដែលវាកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់។ គាត់តែងតែស្តីបន្ទោសយើង សូម្បីតែកើតមានគ្រោះរញ្ជួយដី ឬទឹកជំនន់ក៏ដោយ។

គួរម្លឹកផងដែរថា បិតាបរមាណូអ៊ីរ៉ង់ លោកមូហ្វសេន ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រសបា្តហ៍មុន នៅខាងក្រៅទីក្រុងតេអេរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង