សាកសពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់អណ្ដែតទឹកនៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ក្រោយការបាត់ខ្លួន​មួយយប់

(កំពង់ឆ្នាំង )៖ សាកសពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់អណ្ដែតទឹកនៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ក្រោយការបាត់ខ្លួន​មួយយប់ ដែលហេតុការណ៍ភ្ញាក់ផ្អើលករណីបាត់ខ្លួនខាងលើនេះ បានកើតកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ រហូតមកដល់ព្រឹកថ្ងៃទី០៤ខែធ្នូ នេះទើបត្រូវបានគេប្រទះឃើញនៅចំនុចផ្លូវថ្មី ភូមិអ្នកតាតាំង ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។

យោងតាមរបាយការព៍បញ្ជាក់ពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ឡាំ រដ្ឌា ភេទស្រី អាយុប្រមាណជា២០ឆ្នាំ រស់នៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ ។

បើយោងតាមប្រភពពីមិត្តភក្តិរបស់ជនរងគ្រោះបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុល្ងាចថ្ងៃទី០៣ខែកន្លងទៅពេលដែលត្រឡប់មកពីរៀនវិញ ជនរងគ្រោះបានជិះកាណូតបាឡាស្មាច់មួយគ្រឿង ចម្លងមិត្តភក្តិទៅដាក់តាមផ្ទះដូចសព្វមួយដង រួចហើយក៏បើកការណូតបាឡាស្មាច់សំដៅមកផ្ទះរបស់ជនរងគ្រោះនៅម៉ោង៧.០០នាទីល្ងាច ។

តែអ្វីដែលគ្រួសារនារីរងគ្រោះនិងក្រុមគ្រួសារចាំមើលផ្លូវបាត់ទៅៗដោយពុំឃើញនារីរងគ្រោះត្រឡប់មកផ្ទះដូចមុនៗយូពេក ក៏នាំគ្នាដើររកអស់រយៈពេលមួយយប់ លុះដល់ព្រឹកឡើងក៏ស្រាប់តែត្រូវបានប្រទះឃើញសាកសព អណ្ដែតទឹកនៅចំនុចកន្លែងកើតហេតុខាងលើ។

សាកសពនារីរងគ្រោះត្រូវបានអាជ្ញាធរភូមិឃុំនិងនគបាលប៉ុស្តិ៍រដ្ឋបាលឃុំឆ្នុកទ្រូ បានធ្វើការពិនិត្យធ្វើរកំណត់ហេតុរក្សាការពារសាកសព ដើម្បីរងចាំមន្ត្រីជំនាញឲ្យក្រុមគ្រួសារ ធ្វើកោសលវិច្ច័យបន្ត ដើម្បីពិនិត្យសាកសព ករណីខាងលើនេះនៅមិនទាន់ដឹងពីមូលហេតុនៃការស្លាប់របស់ជនរងគ្រោះនៅឡើយទេ។

ពាក់ព័ន្ធករណីខាងលើនេះត្រូវបានប្រភពមួយផ្សេងទៀតបានបង្ហើបឲ្យដឹងថាវាជារឿងឃាតកម្ម ។ តែជុំវិញករណីខាងលើនេះសមត្ថកិច្ចជំនាញនគបាលខេត្តកំពុងបើកការស្រាវជ្រាវបន្ទាន់ស្វែងរកជុំវិញហេតុការនេះផងដែរ ។ ពាក់ពន្ធ័ជុំវិញនិងករណីខាងលើនេះបើមានអ្វីប្លែកនោះទេ អង្គភាព​ យើងនឹងរាយការណ៍ជូនបន្ត ៕

អត្ថបទដែលជាប់ទាក់ទង