លោកដូណាល់ ត្រាំ បញ្ជាឱ្យដកកងទ័ពសឹងទាំងអស់ចេញពីប្រទេស ស៊ូម៉ាលី

ស៊ូម៉ាលី៖ ការសម្រេចចិត្ដដកកងទ័ពសឹងទាំងស្រុងចេញពីប្រទេសស៊ូម៉ាលី កើតមានឡើង មួយសប្តាហ៍ បន្ទាប់ពីរដ្ឋមន្ត្រីមន្ត្រីស្តីទីក្រសួងការពារជាតិអាមេរិក លោក Christopher Miller ធ្វើទស្សនកិច្ចទៅកាន់ប្រទេសស៊ូម៉ាលី ហើយបានផ្តល់កិត្តិយសទៅឱ្យយោធានអាមេរិកផ្ទាល់ សម្រាប់កិច្ចខិតខំប្រឹងប្រែង ក្នុងការជួយប្រឆាំងប្រទេសអាហ្វ្រិកខាងកើតមួយនេះ។

នាយកដ្ឋានការពារជាតិអាមេរិក បានប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានបញ្ជាទៅកាន់មន្ទីរប៉ុងតាហ្គោន (Pentagon) និងរដ្ឋអាហ្វ្រិក រៀបចំចាត់ចែងបុគ្គលិក និងទ្រព្យសម្បត្តិ ចេញពីប្រទេសស៊ូម៉ាលី ត្រឹមដើមឆ្នាំ ២០២១។

ទាហានអាមេរិកចំនួន ៧០០ នាក់ បានស្នាក់នៅក្នុងប្រទេសស៊ូម៉ាលី ដើម្បីជួយប្រទេសអាហ្វ្រិក ដោយការប្រឆាំង al-Shabaab។

យោងតាមសេចក្តីថ្លែងការណ៍ ការផ្លាស់ប្តូរលទ្ធផលកងទ័ពអាមេរិកមួយចំនួន កំពុងត្រូវបានប្តូរចេញពីតំបន់អាហ្វ្រិក។

កាលពីពេលថ្មីៗនេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានសម្រេចដកកងទ័ពចេញពីប្រទេសអ៊ីរាក់ និង​អា​ហ្គានីស្ថាន ឱ្យនៅត្រឹម ២៥០០ នៅថ្ងៃទី ១៥ ពាក់កណ្តាលខែមករា ឆ្នាំ ២០២១ ខាងមុខ។

លោក រដ្ឋមន្ត្រីស្តីទីបញ្ជាក់ថា ការសម្រេចដកទ័ពចេញពីប្រទេសទាំងនេះ គឺធ្វើឡើងដើម្បីបំពេញ តាមការសន្យារបស់ លោក ត្រាំ ដែលធ្លាប់ សន្យាថានឹងនាំកងទ័ពដែលជាប់នៅក្នុងសង្គ្រាមដ៍រាំរ៉ៃ វិលត្រលប់ទៅប្រទេសកំណើតវិញ បើទោះបីជាក្រុមប្រទេសដែល​ជាសម្ព័ន្ធមិត្តអាមេរិក បានព្រមាន ពីគ្រោះថ្នាក់ក្នុងការដកកងទ័ពមុនលក្ខណ្ឌត្រឹមត្រូវ។

ជាក់ស្តែងថ្នាក់ដឹកនាំការពារជាតិអាហ្គានីស្ថាន បាននិយាយថា ក្រុមតាលីបង់ មិនទាន់កាត់បន្ថយ ការវាយប្រហារហិង្សាប្រឆាំង នឹងកងកម្លាំងរដ្ឋាភិបាលអាហ្គានីស្ថាននោះទេ ហើយថ្នាក់ដឹកនាំយោធាខ្លះក៏ព្រួយបារម្ភថា ការកាត់បន្ថយទ័ពភ្លាមៗ នឹងកាន់តែបោះដៃឱ្យក្រុមតាលីបង់រឹតបន្តឹងលើការចរចាប្រឆាំងរដ្ឋាភិបាលខណៈដែលរដ្ឋាភិបាលអាហ្គានីស្ថានកំពុងទន់ខ្សោយស្រាប់ទៅហើយ។

ភ្លាមៗក្រោយពីការសម្រេច ថ្នាក់ដឹកនាំសារធារណរដ្ឋនៅក្នុងសហរដ្ឋអាមេរិក មួយចំនួន បានទទួលដំណឹងនេះ ហើយបានបង្ហាញក្តីបារម្ភ ពីការសម្រេចចិត្តរបស់លោក ត្រាំ នៅគ្រាចុងអាណត្តិរបស់លោក។ អគ្គលេខាធិការអង្គការណាតូ (NATO) លោក Jens Stoltengberg ក៏បានរិះគន់ខ្លាំងៗ ជុំវិញការសម្រេចចិត្ត របស់លោក ដូណាល់ ត្រាំផងដែរ។

ដោយឡែក លោក ម៉ាក ថូមប៊ឺរី (Mac Thornberry) ប្រធានរដ្ឋតិចសាស់ (Texas) ក៏ប្រតិកម្មថា ការសម្រេចចិត្តដកទ័ពរបស់លោកត្រាំ នៅពេលនេះ គឺជាកំហុស ព្រោះក្រុមតាលីបង់ ធ្លាប់បាន កាន់កាប់ទីក្រុង កាបូល ម្តងរួចទៅហើយគ្រាដែលអាមេរិកបានវាយលុកនៅខែតុលា ឆ្នាំ ២០០១។

ប៉ុន្តែក៏មានថ្នាក់ដឹកនាំសាធារណរដ្ឋមួយចំនួន ក៏យល់ស្របនឹងការសម្រេចរបស់លោកត្រាំដែរ ដូចជាលោក អាដាម ស្មីត ប្រធានគណៈកម្មការអាវុធយុទ្ធភណ្ឌក្នុងសេតវិមានអាមេរិក។

លោកស្មីតបញ្ជាក់ថា “គោលដៅចំបងរបស់យើងបានធ្វើរួចហើយ ក្នុងការការពារពីការវាយប្រហារប្រឆាំង អាមេរិកពីអាហ្គានីស្ថាន ហើយដើម្បីរក្សាការគំរាមកំហែងភេរវករ ដោយសារយើងកាត់បន្ថយ ទ័ពរបស់ យើង ដែលមានន័យថា យើងមានទំនាក់ទំនងស្និទ្ធទៅនឹងសម្ព័ន្ធមិត្ត”៕

អត្ថបទដែលជាប់ទាក់ទង