គ្រាន់តែឃើញប៉ូលិសចុះម៉ូតូភ្លាម ក្រុមអ្នកលេងជល់មាន់ខុសច្បាប់ រត់ជែកជើងបាត់ស្រមោល

(ត្បូងឃ្មុំ)៖ នៅថ្ងៃសុក្រទី៤ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនៅវេលាម៉ោង ១០:២០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានចុះកិច្ចប្រតិបត្តិការ ល្បាតចល័ត ក្នុងភូមិសាស្ត្រឃុំមេមត់ បានប្រទះឃើញទីតាំងសង្វៀនជុលមាន់លួចលាក់ ខុសច្បាប់មួយកន្លែង នៅក្នុងចំការកៅស៊ូ ស្ថិតនៅភូមិខ្នងក្រពើ ឃុំមេមត់ ស្រុកមេមត់។

រីឯអ្នកលេងគ្រាន់តែក្រឡេកឃើញកម្លាំងនគរបាលពីចម្ងាយ ក៏បានរត់ជែកជើងគ្នាបាត់ស្រមោល បន្សល់ទុកវត្ថុតាង កន្ត្រក់ដាក់មាន់ចំនួន០២ ។

បច្ចុប្បន្នវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាន ដើម្បីកសាងសំណុំចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង