ម៉ូតូPCX ១គ្រឿងបើកវ៉ាជែងគ្នាជាមួយកង់បីឥណ្ឌាបណ្ដាលឱ្យប៉ះដៃចង្កូតផ្លោងទៅបុកចូលក្រោមរថយន្តស៊េរីទំនើបដែលគេចតនៅចិញ្ចឹមផ្លូវ

ភ្នំពេញ៖   ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​រវាងម៉ូតូ​កង់បីឥណ្ឌា​បេីកវ៉ាជែង​ជាមួយ​ម៉ូតូ​PCX បណ្ដាលឱ្យទាក់ដៃចង្កួតគ្នាទើបជ្រុលទៅបុកចូលពីក្រោមរថយន្ដស៊េរីទំនេីបម៉ាកRange Rover ដែល​បានចត់​ចោល​  ធ្វើ​អោយម្ចាស់ម៉ូតូរងរបួស​ធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះមន្ទីពេទ្យភ្លាមៗ​នៅឯមន្ទីពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ១៥ នាទីព្រឹក ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២០  ស្ថិតតាមបណ្ដោយផ្លូវមាត់ទន្លេ ក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញម៉ូតូ​កង់បីឥណ្ឌា​មួយ​គ្រឿងមិនចាំស្លាក់លេខ​បើកធ្វើដំណើរស្រប់ទិសដៅគ្នាជាមួយនឹងម៉ូតូPCX ពណ៍សពាក់ស្លាកលេខភ្នំពេញ1~ HA -0492 បើកតាមបណ្ដោយផ្លូវ​មាត់​ទន្លេរ​ស្របទិសគ្នា ខណះពេលមកដល់ចំណុច​ កេីតហេតុខាងលើក៍បានបេីក​វ៉ាជែង​ រួចទាក់ដៃចង្កួតនិង​ម៉ូតូ​ខាង​លេីដួល​ហើយផ្លោងចូលទៅក្រោមរថយន្ដម៉ាកRange Roverមានស្លាក់លេខ​ ភ្នំពេញ​ 2BK ~9667 ដែលចត់ចោលក្បែរផ្លូវពីក្រោយពេញទំហឹងបណ្ដាលឱ្យរងការខូចខាតរថយន្ត​យ៉ាងដំណំ ចំណែកម្នាក់ម៉ូតូ​ បានរងរបួសធ្ងន់ត្រូវបាន​រថយន្ដ​សង្រ្គោះ​បន្ទាន់​របស់​មន្ទីរពេទ្យកាល់ម៉ែតដឹកយកទៅសង្រ្គោះភ្លាមៗ​ ៕

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា​  ក្រោយ​ពី​កេីតហេតុបានឃេីញក្រុមគ្រួសារជនរងគ្រោះ​ចុះ​មកដល់កន្លែង​នោះ​ ហេីយនិយាយចរចាជាមួយនិងម្ចាស់រថយន្តតែសំណាងល្អការនិយាយសម្របសម្រួលនោះម្ចាស់រថយន្តមិនទាមទារសំណងពីជនរងគ្រោះនោះទេ​ គាត់គ្រាន់តែសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋបើកបរគោរពច្បាប់ចរាចរណ៍ដេីម្បីកាត់បន្ថយ​ ការគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នាប៉ុណ្ណោះ​   

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ដើម្បីធ្វើការ​យកម៉ូតូ​របស់ជនរងគ្រោះ​ ទៅរក្សាទុកនៅឯប៉ុស្ដិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ​ដេីម្បីរងចាំ​ក្រុមគ្រួសារ​ជនរងគ្រោះ​មកទទួល​យកមកម៉ូតូវិញ​ ។    

អត្ថបទដែលជាប់ទាក់ទង