(បាត់ដំបង)៖ យោងតាមរបាយការណ៏ពីសម្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ២០២០នេះដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាតគឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង។
ជាមួយគ្នានេះដែរឆ្លងតាមការស្រាវជ្រាវជាច្រើនថ្ងៃកន្លងមកនិងមានពត៌មានរាយការណ៍មកថា មានមេឈ្មួញគ្រឿងញៀនដ៏ធំមួយបម្រុងលោតឆ័ត្រនាំចូលមកកម្ពុជា ភ្លាមៗនោះដែរលោកស្នងការខេត្តក៏បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី កុយហៀង ស្នងការរងផែនការងារគ្រឿងញៀន ដឹកនាំកម្លាំងការិយាល័យជំនាញចូលរួមសហការណ៍ជាមួយមន្រ្តីនគរបាលមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការបង្រ្កាបករណីគ្រឿងញៀនមួយករណីនៅមូលដ្ឋានស្រុកកំរៀង ខេត្តបាត់ដំបងដោយឃាត់ខ្លួនមុខសញ្ញាជាជនជាតិថៃម្នាក់ឈ្មោះផាត់ ភុំរតនាហៅហ្វាមានទីលំនៅឃុំណងប៊ុន ស្រុកបរ៉ៃ ខេត្តត្រាតប្រទេស ថៃ។
គួរបញ្ជាក់ដែរថាវត្ថុតាងដកហូតបានរួមមាន៖ ១/ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICEចំនួន៣០ដុំធំ មានទម្ងន់សរុប២៩៨៥៧,០២ក្រាម។ ២/ទូរស័ព្ទដៃ សៀវភៅធនាគារនិងលិខិតឆ្លងដែន។
បច្ចុប្បន្ន ជនសង័្សយរួមនិងវត្ថុតាងដែលដកហូតបានខាងលេីកំពុងធ្វេីការស្រាវជ្រាវបន្ត និងរៀបចំបញ្ជូនទៅតុលាការដេីម្បូីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕