ជនសង្ស័យ៤នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវបានកងរាជអាវុធហត្ថបង្ក្រាប ឃាត់ខ្លួន

(ព្រះសីហនុ)៖ សមត្ថកិច្ចអាវុធហត្ថខេត្តព្រះសីហនុប្រាប់ឲ្យដឹងថា មានជនសង្ស័យ៤នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវបានកងរាជអាវុធហត្ថបង្ក្រាប ឃាត់ខ្លួននៅថ្ងៃ៥ ខែធ្នូ ឆ្នាំ២០២០ ដកហូតបានវត្ថុតាងថ្នាំញៀននិងសម្ភារៈពាក់ពន្ធ័មួយចំនួន។

បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកព្រៃនប់ថ្លែងប្រាប់អង្គភាពសារព័ត៌មានថា ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចូលរួមពីកម្លាំងកងរាជអាវុធហត្ថខេត្តនិងកងរាជអាវុធហត្ថមូលដ្ឋានស្រុក ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន តាមទីកន្លែងខុសៗគ្នា នៅក្នុងឃុំវាលរេញ ឃុំអណ្តូងថ្មនិងឃុំសាមគ្គី ហើយបច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្តន្ទាទោសតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង