ក្រសួងសុខាភិបាល រកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​២នាក់!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល រកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​២នាក់ ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៌សហគមន៌​ ២៨វិច្ឆិកា និងមានករណីជាសះស្បើយនោះទេ។

សូមបញ្ជាក់ផងដែរថាករណី​វិជ្ជមានខាងលើ​ រួមមាន៖ ១. បុរស​ជនជាតិ ​ខ្មែរ ​ឈ្មោះ ​អ៊ុ​ តារា​ អាយុ ២១ឆ្នាំ​ មាន​អាសយដ្ឋាន​ស្នាក់នៅ​ជិត​វត្ត​សន្សំ​កុសល​ សង្កាត់​បឹង​ទំ​ពន់​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។

អ្នកជំងឺនេះ ធ្លាប់​ស្នាក់នៅ​ជាមួយ​អ្នកជំងឺ ​ឈ្មោះ​ ញិ​ល​ សុខ​កូឡា​ ភេទប្រុស​អាយុ ២២ ឆ្នាំ​ធ្វើការ​នៅ Pedro ផ្លូវ​ព្រះសីហនុ ​ដែល​បាន​រក​ឃើញ​មាន​វីរុស​កូ​វី​ដ -១៩ នៅ​ថ្ងៃទី ០៣ ខែធ្នូ​ឆ្នាំ ២០២០ កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​រាជធានី​ភ្នំពេញ​។

លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក ​របស់​បុគ្គល​ខាងលើ​នេះ​ ដែលផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​រាជធានី​ភ្នំពេញ ​គឺ​វិជ្ជ​មាន​វីរុស​កូ​វី​ដ -១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​ប៉ាន ដាក់ឲ្យ សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ចាក់​អង្រែ​ជ​ធានី​ភ្នំពេញ​។

និងទី២. ជាស្ត្រី​ជនជាតិ​ខ្មែរ​ ឈ្មោះ ​ជី​ ពេជ្រ​ឆា​រ៉ា​ អាយុ ២៩ឆ្នាំ​ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។

តាមក្រសួងសុខាភិបាល ស្ត្រី​រូប​នេះ​ ជា​មន្ត្រីរាជការ​នៅ​ក្រសួងមហាផ្ទៃ​ ធ្លាប់បាន​ចូល​ក្នុង​ហាង Zendo បឹង​កេងកង​នៅ​ថ្ងៃទី ២៧ ខែវិច្ឆិកា​ឆ្នាំ ២០២០ នៅ​ម៉ោង ២០:៣០ នាទី​យប់ (ដោយ​មិនបាន​ការពារ​ត្រឹមត្រូវ​) ។

លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ខាងលើ​នេះ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​រាជធានី​ភ្នំពេញ ​គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ -១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន ដាក់ឲ្យ សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ចាក់​អង្រែ​រាជធានី​ភ្នំពេញ​។

តាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកនេះ «ព្រឹត្តិការណ៌សហគមន៌​ ២៨វិច្ឆិកា» រកឃើញមានអ្នកឆ្លង សរុប ៣២នាក់ហើយ។

ក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៣៤៨ករណី ក្នុងនោះអ្នកជំងឺ៣០៦ បានជាសះស្បើយ។

ដោយឡែកអ្នកជំងឺដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕

សូមអានព័ត៌មានលម្អិត ស្តីពី ករណីលើកដំបូងនៃការចម្លងចូលសហគមន៌​ មានភ្ជាប់ជូនខាងក្រោមនេះ​ ៖

អត្ថបទដែលជាប់ទាក់ទង