ក្រសួងសុខាភិបាល បាន​ចេញមក​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ដែល​បង្ហោះ និង​ចែកចាយ​លើ​គណនី Facebook ចំនួន​៣ ដែល​និយាយ​ពី​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​កូ​វីដ​១៩

(​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ឌ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ចេញមក​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ដែល​បង្ហោះ និង​ចែកចាយ​លើ​គណនី Facebook ចំនួន​៣ ដែល​និយាយ​ពី​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ដោយ​ខ្លួនឯង តាមរយៈ​ការប្រើប្រាស់​ថ្នាំពេទ្យ និង​ថ្នាំបុរាណ​។​

​លោកស្រី ឱ វណ្ឌ​ឌី​ន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូមកុំ​ជឿ​តាម​ព័ត៌មាន​ការបំពុល​សង្គម​ទាំងនេះ បើ​មាន​អា​ការៈមិន​ស្រួល​សូម​ទៅពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​មាន​គ្រោះថ្នាក់​ដល់​ជីវិត​។​

​ជាមួយគ្នានេះ លោកស្រី​រដ្ឋលេខាធិការ ក៏បាន​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ជួយ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ផង ចំពោះ​អ្នក​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​សង្គម​បែបនេះ​៕

អត្ថបទដែលជាប់ទាក់ទង