សម្តេច តេជោ ហ៊ុន សែន បានត្រៀមព្រះរាជក្រឹត្យនិងសារលិខិតរួចទៅព្រះមហាក្សត្រ ដើម្បីដាក់ប្រទេសក្នុងអាសន្ន
(ភ្នំពេញ) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានត្រៀមព្រះរាជក្រឹត្យនិងសារលិខិតរួចទៅព្រះមហាក្សត្រ ដើម្បីដាក់ប្រទេសក្នុងអាសន្នរួច ដោយគិតត្រឹមព្រឹកថ្ងៃទី ០៦ ខែធ្នូនេះកម្ពុជាបានរកឃើញវិជ្ជមានបន្តបន្ទាប់រហូតដល់ ៣០ នាក់ដែលបានឆ្លងកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ហេតុដូច្នេះជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថា សម្តេចបានត្រៀមរួចរាល់អស់ហើយនូវព្រាងព្រះរាជក្រឹត្យនិងសារលិខិតដើម្បីស្នើសុំព្រះមហាក្សត្រ ដើម្បីស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្ន។
យោងតាមសារសម្លេងរបស់សម្តេចតេជោ ដែលអង្គភាពសារព័ត៌មាន ទទួលបាននិងចេញផ្សាយនាពេលថ្មីៗនេះ សម្តេចតេជោ បានបញ្ជាក់ថា «ខ្ញុំសូមនិយាយដោយត្រង់ថាខ្ញុំរួចរាល់អស់ហើយ នូវព្រះរាជក្រឹត្យ និងសារលិខិត ដើម្បីថា្វយព្រះមហាក្សត្រដើម្បីស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ព្រៀងនូវអនុក្រឹត្យសម្រាប់ប្រធានរដ្ឋសភាប្រធានព្រឹទ្ធសភារួចស្រេចទៅហើយ ក៏ប៉ុន្តែខ្ញុំមិនចង់ដើរដល់ជំហានបែបនេះនោះទេ ព្រោះវានឹងធ្វើឲ្យសេចក្តីកម្ពុជាគាំងទាំងស្រុងតែម្តង»។
សម្តេចតេជោបន្តថា «ប្រសិនបើបិទប្រទេស ឬផ្នែកណាមួបែបយរបស់ប្រទេស ដូចជារាជធានីភ្នំពេញ ឬខេត្តណាមួយនោះ វានឹងធ្វើឲ្យគាំងដំណើរការសេដ្ឋកិច្ច ជាពិសេសប៉ះពាល់ដល់ការរកស៊ីរបស់ប្រជាពលរដ្ឋរបស់យើង» ។ សម្តេចតេជោលើកឡើងថាដើម្បីបញ្ជៀសបញ្ហានេះគឺមានតែអាជ្ញាធរទាំងអស់គ្រប់ជាន់ខ្នាក់ត្រូវខិតខំប្រឹងប្រែង ពិសេសនោះប្រជាពលរដ្ឋតែម្តង។ សូមបងប្អូនទាំងអស់គ្នា ធ្វើការយោគយល់ចំពោះស្ថានការណ៍នេះ យើងធ្វើមិនដើម្បីអ្នកណាទេ គឺធ្វើដើម្បីសាម៉ីខ្លួនតែម្តង។
សម្តេចបញ្ជាក់ថា៖តាំងពីឃ្លាដំបូងយើងថាបើបុគ្គលម្នាក់ៗមិនអាច និងធ្វើកិច្ចការងារ បានទេ និងធ្វើការចម្លងដល់ក្រុមគ្រួសារនិងសង្គម ដែលធ្វើបំផ្លាញដល់សហគមន៍របស់យើ ងដែលបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរចំពោះប្រទេសជាយើង»។ សម្តេចក៏បានឡើកឡើងថាកន្លងមកនេះសម្តេចបានលើកឡើងថាស្នើសុំថាក្នុងរយៈពេល១៥ថ្ងៃ បើយើងមិនអាចគ្រប់គ្រងមិនបានចំពោះស្ថានភាពនេះគឺពិបាក។ តាំងពីថ្ងៃទី ៣០ រហូតមកដល់ពេលនេះគឺមានរយៈពេល៦ថ្ងៃមកហើយ ដែលក្នុងរយៈពេលនោះគឺមា នតែថ្ងៃនេះ(ថ្ងៃទី៦ធ្នូ)មានការឆ្លងតិចមានតែ១នាក់ បើព្រៀមធៀបនឹងថ្ងៃមុនមានចំនួនច្រើន។
ក៏ប៉ុន្តែមិនមែនន័យថាយើងបញ្ចប់ស្ថានការណ៍ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិការនោះទេ។ សម្តេចបានលើកឡើងថាត្រូវតែបន្តការខិតខំបន្ថែមទៀតព្រោះថាមិនដឹងការលាក់ខ្លួនជំងឺនេះស្ថិតនៅទីណាទៀត ដូច្នេះត្រូវប្រុងប្រយ័ត្នជាប្រចាំ ។ ហាងខ្លះដែលត្រូវបិទ គឺត្រូវបិទមួយរយៈដើម្បីពិនិត្យបុគ្គលិក និងបាញ់ថ្នាំសម្លាប់ ជាជៀងទុកហាងនោះជាក ន្លែងជម្រកនូវជំងឺដែលធ្វើឲ្យយើងមិនអាចស្តាឡើងវិញបាន។សម្តេចបញ្ជាក់ថា «ខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់មានការយោគយល់ អាធ្យាស្រ័យជា មួយសភាពការណ៍ដែលបានកើតឡើងក្នុងប្រទេសយើង ។
សូមបងប្អនពាក់ម៉ាស់ ហើយខ្ញុំស ង្ឃឹមថាប្រជាជនយើងភាគច្រើនមិនខ្វះលុយទិញម៉ាស់នោះទេ ហើយសម្រាប់ម៉ាស់ដែលបាន បញ្ចេញមកដល់ពេលនេះមានច្រើនលានម៉ាស់ទៅហើយទាំងវិស័យឯកជន ក៏ដូចជា រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល ដែលមានចំនួន៣លានម៉ាស់នៅភ្នំពេញ និងសៀមរាប១លានម៉ាស់»។
ជាមួយគ្នានោះដែរប្រមុខរាជរដ្ឋាភិបាលក៏បានលើកឡើងថារហូតមកដល់ពេលនេះ ក្រសួងបានកំណត់ពីស្ថានភាពជំងឺនូវភាពខុសគ្នារវាងព្រឹត្តិការ៣វិច្ឆិកានិងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា និងកំណត់បានអត្តសញ្ញាណនូវអ្នកដែលបានឆ្លង មុនគេផងដែរ។ ចំពោះ អ្នកដែលមានការជាប់ពាក់ព័ន្ធនឹងបញ្ហានេះត្រូវតែប្រញាប់ប្រញាល់ទៅរកគ្រូពេទ្យនិងដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគេ ៕