ក្រសួងសុខាភិបាល រកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​៤នាក់

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល រកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​៤នាក់ ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៌សហគមន៌​ ២៨វិច្ឆិកា និងមិនមានករណីជាសះស្បើយនោះទេ។

សូមបញ្ជាក់ផងដែរថាករណី​វិជ្ជមាន​ខាងលើ ​ដែលជា​អ្នក​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​ រួមមាន ៖ ១. បុរស​ជនជាតិ​ខ្មែរ​ឈ្មោះ ​អិ​ត​ កុ​ម៉ា​ល​ អាយុ ៣៥ ឆ្នាំ​មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​បឹង​កេងកង ៣ ខណ្ឌ​បឹង​កេងកង​រាជ​ធានី​ភ្នំពេញ​ បាន​ទៅ​ហាង Zando បឹង​កេងកង​នៅ​ថ្ងៃទី ២៧ ខែ​វិ​ច្ឆិ​កា​ឆ្នាំ ២០២០។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុរស​ខាងលើ​នេះ​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​រាជធានី​ភ្នំពេញ​គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ -១៩។

២.បុរស​ជនជាតិ​ខ្មែរ​ឈ្មោះ ​ស​ន​ សា​ន់​បញ្ញា​រិ​ទ្ធ​ អាយុ ២០ ឆ្នាំ​មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ថ្មី​ សង្កាត់​តាខ្មៅ ​ក្រុង​តាខ្មៅ​ខេត្ត​ក​ណ្តា​ល​ជា​ បុគ្គលិក​ហាង Pedro (ផ្លូវ​ព្រះសីហនុ​) ។

លទ្ធផល​ធ្វើ​តេ​ស្ត​វត្ថុ​សំណាក របស់​បុរស ខាងលើ​នេះ​ ដែលផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​រាជធានី​ភ្នំពេញ ​គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ -១៩។

៣.ស្ត្រី​ជនជាតិ​ខ្មែរ​ឈ្មោះ ​ឡុ​ង​ សុខ​នី​ អាយុ ៣៣ ឆ្នាំ​មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ព្រែក​ឬ​ស្សី ​ក្រុង​តាខ្មៅ ​ខេត្តកណ្តាល​ជា​បុគ្គលិក​ហាង Pedro (ផ្លូវ​ព្រះសីហនុ​) ។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​ខាងលើ​នេះ ​ដែលផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​រាជធានី​ភ្នំពេញន ​គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ -១៩។

និង៤. បុរស​ជនជាតិ​ខ្មែរ​ឈ្មោះ ​ទៅ​ គឹ​ម​ហុ​ក​ អាយុ ២៧ ឆ្នាំ​មាន​អាសយដ្ឋាន​ស្នាក់នៅ​បឹង​ទំ​ពន់ ​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​ បាន​ចូល​ទៅ​ហាង PEDRO ដែល​ជា​អ្នក​ប៉ះពាល់​ជាមួយ​ ​អ្នកជំងឺ​ឈ្មោះ ​ញិ​ល​ សុខ​កូឡា​ ដែល​ត្រូវ​បាន​រក​ឃើញ​មាន​វីរុស​កូ​វី​ដ -១៩ នៅ​ថ្ងៃទី ០៣ ខែធ្នូ​ឆ្នាំ ២០២០ ហើយ​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​។

លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុរស​អាយុ ២៧ ឆ្នាំ​ខាងលើ​នេះ​ ដែលផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​រាជ​ធានី​ភ្នំពេញ​គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ -១៩។

បច្ចុប្បន្ន​នេះ​អ្នកជំងឺទាំង ៤នាក់​ត្រូវ​បាន ដាក់ឲ្យ សម្រេច​បាល​នៅ​មណ្ឌលសុខភាព​ចាក់​អង្រែ​រាជធានី​ភ្នំពេញ​

តាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកនេះ «ព្រឹត្តិការណ៌សហគមន៌​ ២៨វិច្ឆិកា» រកឃើញមានអ្នកឆ្លង សរុប ៣៨នាក់ហើយ។

ក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៣៥៤ករណី ក្នុងនោះអ្នកជំងឺ៣០៧ បានជាសះស្បើយ។

ដោយឡែកអ្នកជំងឺដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមអានព័ត៌មានលម្អិត ស្តីពី ករណីលើកដំបូងនៃការចម្លងចូលសហគមន៌​ មានភ្ជាប់ជូនខាងក្រោមនេះ​ ៖

អត្ថបទដែលជាប់ទាក់ទង