បង្ក្រាបទីតាំងបញ្ចាំគ្មានច្បាប់ចំនួន៣កន្លែង និងដកហូតម៉ូតូមិនមានលិខិតសម្គាល់មិនប្រក្រតី បានចំនួន២០គ្រឿង

(សៀមរាប)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការណ៍ជាមួយកម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានចុះបង្ក្រាបទីតាំងបញ្ចាំគ្មានច្បាប់ចំនួន៣កន្លែង និងដកហូតម៉ូតូមិនមានលិខិតសម្គាល់មិនប្រក្រតី បានចំនួន២០គ្រឿង។ ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី០៨ខែធ្នូឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ទឹកវិលនិងសង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចឲ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានសហករណ៍ជាមួយ អធិការនគរបាលក្រុង សៀមរាប និងប៉ុស្តិ៍នគរបាល សង្កាត់ទឹកវិលនិង ប៉ុស្តិ៍នគរបាល សង្កាត់គោកចក ចុះរដ្ឋបាលពិនិត្យទីតាំង ទទួលបញ្ចាំ(ម៉ូតូ)ក្នុង សង្កាត់ទឹកវិល ចំនួន បី ទីតាំង ដែលគ្មានច្បាប់ និង អញ្ញាប័ណ្ណ ( ទទួលបញ្ចាំ )។ លោកបន្ថែមថា ទីតាំង ទីមួយ មាន ម្ចាស់ ឈ្មោះ ទែន សុភិន ភេទស្រីអាយុ៣៦ឆ្នាំ និងប្ដី ឈ្មោះ ដួង ហេងអាយុ ៤៨ឆ្នាំ ស្ថិតនៅភូមិ ប្រិយ៍ចាស់ សង្កាត់ ទឹកវិល ក្រុង.ខេត្តសៀមរាប ដកហូតម៉ូតូ បានចំនួន ០៧គ្រឿង ខុស ប្រក្រតី។ ទីតាំង ទី២ម្ចាស់ ឈ្មោះ ស៊ីម ប៊ុនណាត ភេទស្រីអាយុ៤៨ឆ្នាំ មានទីតាំង នៅភូមិជ័យ សង្កាត់ ទឹកវិល ក្រុងសៀមរាប ដក ហូត ម៉ូតូ ខុស ប្រក្រតី ចំនួន ០៣គ្រឿង។ ទីតាំង ទី០៣មានម្ចាស់ ឈ្មោះ ស៊ឹង នួម ភេទស្រី អាយុ ៥១ឆ្នាំ មាន នៅភូមិ នគរក្រៅសង្កាត់ គោកចកក្រុង.ខេត្តសៀមរាប ដក់ហូតម៉ូតូ ខុសប្រក្រតី ចំនួន ១០គ្រឿង ។ សមត្ថកិច្ច បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបាត់ម៉ូតូ សូមអញ្ជើញទៅពិនិត្យមើលនៅអធិការនគរបាលក្រុងសៀមរាប ដោយភ្ជាប់ជាមួយឯកសារឲ្យបានត្រឹមត្រូវ។

ជុំវិញករណីនេះដែរ មហាជនបានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំងខណៈដែលសមត្ថកិច្ចខេត្តសៀមរាប បានចុះពិនិត្យទីតាំងទទួលបញ្ចាំដែលមានភាពមិនប្រក្រតីនៅក្នុងក្រុងសៀមរាប ដើម្បីបង្ការទប់ស្កាត់ករណីហាន័យផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង