បុរសម្នាក់ដេកស្លាប់នៅមុខផ្ទះគ្មានមនុស្សនៅសង្ស័យជាជំងឺគាំងបេះដូង

ភ្នំពេញ៖ បុរសម្នាក់បានដេកស្លាប់នៅមុខផ្ទះគេមួយកន្លែងគឺជាផ្ទះដែលគ្មានមនុស្សនៅតាមបណ្ដោយផ្លូវបេតុងនៅម្ដុំបុរីកីឡាបង្កការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចដោយសារតែនៅលើដងខ្លួនសាកសពស្លាប់ទាំងសុភាពអាក្រាតកាយ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ នឹង ១៥នាទីព្រឹកត្រូវនឹងថ្ងៃទី ១១ ខែធ្នូឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុងក្នុងភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានដែលយើងទទួលបានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុជនរង់គ្រោះបានដើរមកអង្គុយហូបមីមួយកំប៉ុងនៅម្ដុំមុខផ្ទះរបស់គេដែលគ្មានមនុស្សនៅហើយចាក់សោទ្វារពីខាងមុខ ស្រាប់តែមួយសន្ទុះក្រោយមកបុរសរូបនោះក៍បានប្រកាច់ហើយដេកស្លាប់មួយរំពេចទាំងអាក្រាតកាយ ទើបពួកគាត់ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាននិងជំនាញផ្នែកកុសលវិច្ច័យឱ្យចុះមកត្រួតពិនិត្យមើល ទើបដឹងថាបុរសដែលបានស្លាប់នោះគឺជាមនុស្សអាណាថាគ្មានអ្នកណាម្នាក់ស្គាល់អត្ដសញ្ញាណច្បាស់លាស់របស់គាត់នោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខាងកុសលវិច័យរបស់ក្រសួងមហាផ្ទៃ បានធ្វើកំណត់ហេតុរួចរល់ក៏ប្រគល់សាកសពឲ្យទៅរថយន្តសរម៉ុយដឹកយកទៅរក្សាទុកនៅវត្តឬស្សីសាញ់រងចាំសាច់ញាតិនិងបូជាទៅតាមប្រពៃណី។ ដោយ៖វុត្ថា

    

អត្ថបទដែលជាប់ទាក់ទង