មិនត្រឹមតែមានសម្រស់ស្រស់ស្អាតទេមានទាំងមានទឹកចិត្តល្អទៀត!លោកជំទាវទ្រីដាណា នឹងស្វាមី បានឧបត្ថម្ភទឹកប្រាក់ចំនួន 1000ដុល្លារជូនលោកពូ រស់ហ៊ន

ពិតជាត្រេកអរជំនួសលោកពូ រស់ហ៊ន ដែលជាមន្ត្រីប៉ូលិសចរាចរណ៍ខណ្ឌច្បារអំពៅធ្លាក់ខ្លួនឈឺខ្លាំង ដោយឃើញពីការលំបាកនិងភាពខ្វះខាតព្យាបាលជំងឺរបស់លោកពូ រស់ហ៊ន លោកជំទាវ ទ្រីដាណា នឹងស្វាមី ដឹងដំណឹងភ្លាមក៏បានជួយឧបត្ថម្ភទឹកប្រាក់ចំនួន 1000ដុល្លារភ្លាមទុកព្យាបាលជំងឺ។
ក្នុងបណ្ដាញសង្គមហ្វេសបុកផេក របស់លោកជំទាវ ទ្រីដាណា Dana Try បានបង្ហោះដូចតទៅ:

ឱ្យតែកាត់ផ្លូវច្បារអំពៅ ឃើញលោកពូរហូត ឡើងចាំមុខ តែបាត់មួយរយៈនេះ ប្ដីខ្ញុំក៏ឆ្ងល់ដែរ តាមពិតគាត់ឈឺ 😥😥😥 ជូនលោកពូ 1000$ ទុកព្យាបាលជំងឺ ក្រុមការងារនឹងយកជូនលោកពូឆាប់ៗនេះ ជូនពរឆាប់ជា :pray: លោកពូ រស់ ហ៊ន ជាប៉ូលិសចរាចរណ៍គំរូ មិនមើលនឹងភ្នែកទេ ឃើញជួយគេរហូត ហាលក្ដៅ ហាលភ្លៀង។
អរគុណដែលអាជ្ញាធរយកចិត្តទុកដាក់ជួយគាត់ ជាពិសេសអភិបាលរាជធានីភ្នំពេញ និងស្នងការនគរបាលរាជធានីភ្នំពេញ បានជួយគាត់ភ្លាមៗ ផ្ដល់ភាពកក់ក្ដៅ។ នាងខ្ញុំ និងស្វាមីគ្រាន់តែចូលរួមចំណែកបន្ថែម សង្ឃឹមថាគាត់អាចបានធូរស្រាលឆាប់ៗ :pray::pray:

អត្ថបទដែលជាប់ទាក់ទង