ពិតជារំភើបណាស់!លោកជំទាវ ទ្រីដាណា បានឧបត្ថម្ភទឹកប្រាក់ 1000ដុល្លារ ជូនអ៊ំស្រី ញឹមសុខា ដែលជាតារាសម្ដែងជើងចាស់ធ្លាក់ខ្លួនលាងចានអីគេ

មហាជនប្រហែលជាស្គាល់ហើយលោកជំទាវ ទ្រីដាណា នឹងស្វាមី ដែលជាម្ចាស់ក្រុមហ៊ុនផលិតផលNNP ជាផលិតផលដែលល្បីក្នុងប្រទេសកម្ពុជា តែងតែជួយបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតនិងជួបទុក្ខលំបាក គឺតែងតែមានវត្តមានគាត់ជានិច្ច។

លោកជំទាវ​ ទ្រីដាណា បានបង្ហោះសារជូនទឹកប្រាក់អ៊ុំស្រី ញឹមសុខា តាមរយះលោក អុឹមជីវា ដូចតទៅ:

អាណិតអ៊ំស្រី ញឹម សុខា តារាសម្ដែងជើងចាស់ ធ្លាក់ខ្លួនលាងចានឱ្យគេ😥😥😥 ទើបឃើញព័ត៍មានយប់មិញ ក៏ឱ្យផ្ញើថវិកាជូនគាត់ 1000$ ភ្លាមៗ ព្រោះលឺថាគាត់មានបញ្ហាសុខភាព ត្រូវជួបពេទ្យថ្ងៃសុក្រនេះ ចឹងសោហ៊ុយគាត់មុនជួបពេទ្យ។ សង្ឃឹមថាអ៊ំស្រីមានជីវភាពប្រសើរជាងនេះ ហើយក៏អរគុណសប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានជួយគាត់ :pray::pray::pray:អរគុណលោក អ៊ឹម ជីវ៉ា ដែលជួយនាំថវិកាខ្ញុំជូនគាត់ផងដែរ។

អត្ថបទដែលជាប់ទាក់ទង