រន្ធត់ណាស់!រថយន្តដឹកទំនិញក្រុមហ៊ុនវីរះប៊ុនថាំបែកកង់បុករះរបង្កៃដៃដែកមុខប្រលានយន្តហោះអន្តរជាតិភ្នំពេញបណ្តាលឲ្យក្រឡាប់

ភ្នំពេញ៖ រថយន្តដឹកទំនិញមួយគ្រឿងដឹកឥវ៉ាន់ពេញបើកក្នុងល្បឿនលឿនក៍ផ្ទុះបែកកង់ទប់ចង្កូតមិនជាប់ក៏ជ្រុលទៅបុករះរបង្កៃដៃដែកមុខប្រលានយន្តហោះអន្តរជាតិភ្នំពេញបណ្តាលឲ្យក្រឡាប់ផ្ងាជើង តែម្តងសំណាងអ្នកបើករងរបួសស្រាល។

បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៥និង២០នាទីព្រឹកថ្ងៃ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ភូមិ ព្រៃជីសាក់ សង្កាត់ ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ 

ប្រភពបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉េដឹកទំនិញ៤តោនកន្លះពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3E-6539 ដឹកទំនិញបើកមកក្នុងទិសដៅពៅលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើរថយន្តបើកក្នុងល្បឿនលឿនក៍ផ្ទុះបែកកង់រ៉េចង្កូតទប់មិនជាប់ដោយសារតែឥវ៉ាន់ដឹកធ្ងន់ពេកក៍រ៉េទៅបុករះរបង្កៃដៃដែកមុខប្រលានយន្តហោះអន្តរជាតិភ្នំពេញបណ្តាលឲ្យបាក់អស់៣កង់រីឯរថយន្តក្រឡាប់ផ្ងាជើងដាច់កង់រថយន្តចេញពីរថយន្តរងការខូចខាតផ្នែកខាងមុខរថយន្តស្ទើតែទាំងស្រុងតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស 

ក្រោយពេលកើតហេតុក៏មានរថយន្ត២គ្រឿងរបស់ក្រុមហ៊ុនវីរះប៊ុនថាំមកសាងយកឥវ៉ានចេញទៅបាត់ហើយក៏សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានចុះមកដល់ទីតាំងកើតហេតុទាក់ទងទៅខាងអ្នកគ្រប់គ្រងប្រលានឲ្យមកធ្វើការដោះស្រាយជាមួយភាគីតំណាងក្រុមហ៊ុនដឹកទំនិញខាងលើ និងស្ទូចយករថយន្តទៅជួសជុលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ 

   

អត្ថបទដែលជាប់ទាក់ទង