ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)

កណ្តាល៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកម្លាំងប៉ុស្តិ៍នគរបាលស្អាងភ្នំ ធ្វើការឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធករណី  ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកកកើតហេតុ  ថ្ងៃ ច័ន្ទ ០៧រោច ខែមិគសិរ ឆ្នាំជូត ទោស័ក .ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូឆ្នាំ២០២០ វេលាម៉ោង២១និង១៤នាទី។

នៅចំណុច  ក្នុងព្រៃ ស្ថិតក្នុងភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ថ្ងៃខែឆ្នាំឃាត់ខ្លួន  ថ្ងៃ សៅរ៍ ១២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក .ស២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែធ្នូឆ្នាំ២០២០ វេលាម៉ោង ១០និង៥៥នាទី នៅចំណុចភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្តាល 

ជនសង្ស័យឈ្មោះ ហ៊ាង សារាជ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល  មានសារធាតុញៀនក្នុងទឹកនោម (វិជ្ជមាន +) និងធ្លាប់ជាប់ពន្ធនាគារព្រៃស រាជធានីភ្នំពេញ ចំនួន ០១លើក ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីឆ្នាំ២០១៩

វត្ថុតាងចាប់យក១ / ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក១០កញ្ចក់ ក្នុងនោះ ធំ ០២កញ្ចប់ និងតូច ០៨កញ្ចប់ ។២ / ទូរស័ព្ទ ចំនួន ០១គ្រឿង ពណ៍  ប្រើលេខ016715102  (ចាប់យកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០) / ទូរស័ព្ទចំនួន ០១គ្រឿង ម៉ាក សាមសុង ពណ៍ក្រហម ប្រើលេខ0963597668  (ចាប់យកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០)

 / ដែកកេះ ចំនួន ០២ , កន្ត្រៃ ចំនួន ០១ និងកញ្ចប់បារី ចំនួន ០១ ។៥ / សំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន 

សមត្ថកិច្ចឲ្យដឹងថាកាលថ្ងៃ ០៧ ខែធ្នូ ឆ្នាំ២០

២០វេលាម៉ោង២១និង១៤នាទី មានប្រជាព

លរដ្ឋល្អបានរាយការណ៍ថាមានសកម្មភាពចែកចាយគ្រឿងញៀន នៅចំណុចកើត

ហេតុខាងលើ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលស្អាងភ្នំ បានចេញដំណើរជិតទៅដល់កន្លែងកើតហេតុ ដោយភូមិសាស្រ្តស្មុគស្មាញក្នុងព្រៃ ជនសង្ស័យឈ្មោះ ហ៊ាង សារាជ បានឃើញសមត្ថកិច្ច ក៍បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកនូវម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ១០កញ្ចប់ ក្នុងនោះ ធំ ០២កញ្ចប់ , តូច ០៨កញ្ចប់ ទូរស័ព្ទចំនួន ០១គ្រឿង ពណ៍ស , និងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន នៅកន្លែងកើតហេតុ កម្លាំងសមត្ថកិច្ចបានបង្កើតគណកម្មការចាប់យកវត្ថុតាង  បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីស៊ើបអង្កេតស្រាវជ្រាវ 

សមត្ថកិច្ចបន្តថាលុះនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលស្អាងភ្នំ បានចេញល្បាតដល់ចំណុចភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ប្រទះឃើញឈ្មោះ ហ៊ាងសារាជ ក៏បានធ្វើការត្រួតពិនិត្យ ប៉ុន្តែមិនមានវត្ថុតាងឬសំភារៈអ្វីឡើង មានតែទូរស័ព្ទចំនួន០១គ្រឿង ម៉ាក សាមសុង ពណ៍ក្រហម ប្រើលេខ0963597668 ។តាមការសារសួរបឋមនៅកន្លែងត្រួតពិនិត្យ ឈ្មោះ ហ៊ាង សារាជ បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន១០កញ្ចប់ កាលពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២០ ជារបស់ខ្លួន 

ឈ្មោះ ហ៊ាង សារាជ បានបន្ថែមទៀតថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ១០កញ្ចប់ ខ្លួនបានពីឈ្មោះ រ៉ុង គុយសាន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ទុកអោយខ្លួនលក់ក្នុង០១កញ្ចប់តូច តម្លៃ១៥,០០០៛ 

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំតាមនីតិវិធី 

អត្ថបទដែលជាប់ទាក់ទង