ប្រជាពលរដ្ឋបានប្រទះឃើញសពអណ្តែតទឹកនៅក្នុងទន្លេសាបតែមួយកំណាត់ខ្លួនបង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ ប្រទះឃើញសពមនុស្ស ក្នុងសភាពមួយកំណាត់ខ្លួនចុះក្រោម និងផ្នែកខ្លះ គ្រោងឆ្អឹង អណ្តែតទឹកទន្លេសាប ចំណុចមុខលូបង្ហូរទឹករំដោះចេញពីទីក្រុង សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង៤០ នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ រាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង ។

យោងតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនភ្ញាក់ផ្អើលបងប្អូនប្រជានេសាទ រកត្រីនៅចំណុចខាងលើ ស្រាប់តែប្រទះឃើញ សពមនុស្សមានតែមួយកំណាត់ខ្លួន ហើយរលេះរលួយ មើលលែងដឹងថាមនុស្សប្រុសឬមនុស្សស្រីបាត់ទៅហើយ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បី ចុះទៅពិនិត្យអូសឡើងគោក ធ្វើកោសល្យវិច័យ ។

បើតាមការសន្និដ្ឋានពីសមត្ថកិច្ចបឋមនៅកន្លែង សពជាមនុស្សប្រុសច្រើនជាង វ័យប្រហែលជាង១០ឆ្នាំ ស្លៀកខោកីឡា សល់តែមួយកំណាត់ក្រោម និងផ្នែកខ្លះនៃគ្រោងឆ្អឹងផ្នែកខាងលើ ។

ក្រោយពីប្រទះឃើញសពក្នុងសភាពបែបនេះ នៅអណ្តែតទឹកទន្លេសាប សមត្ថកិច្ចមូលដ្ឋាន ជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ ស្វែងរកអត្តសញ្ញាណ សាច់ញាតិ ក្រុមគ្រួសារ ។

សមត្ថកិច្ចអំពាវនាវផងដែរ ដល់បងប្អូនបរជាពលរដ្ឋ សង្ស័យ បាត់សមាជិកគរួសារ សូមអញ្ជើញទៅសាកសួរ ទំនាក់ទំនង នៅប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ នឹងបានជ្រាបជាព័ត៌មានហើយ ៕ ដោយ៖វុត្ថា

អត្ថបទដែលជាប់ទាក់ទង