ករណីយោធាបាញ់សម្លាប់គូដណ្តឹងមិនទាន់ចាប់បានផង ពេលនេះខ្មាន់កាំភ្លើងបាញ់សម្លាប់បុរសម្នាក់ទៀត គិតទៅ១ឆ្នាំគត់ហើយនៅចាប់ខ្លួនឃាតករមិនទាន់បាន

ភ្នំពេញ៖រយះពេល១ឆ្នាំហើយដែលយោធាម្នាក់បាញ់សម្លាប់គូរដណ្តឹងរបស់ខ្លួន នៅក្នុងផ្ទះ ហើយគេចខ្លួនបាត់សូន្យឈឹងទោះបីជាស្គាល់អត្តសញ្ញាណច្បាស់ដូចថ្ងៃយ៉ាងណាក្តីនៅតែតាមចាប់ខ្លួនយកមកផ្ទន្ទាទោសឲមហាជនអស់ចិត្ត ។ហើយងាកមកមើលករណីនេះវិញ កាលពីរសៀលថ្ងៃទី១៧ ធ្នូ ម្សិលមិញនេះ មានករណីជនមិនស្គាល់មុខ បាញ់សម្លាប់បុរសម្នាក់នៅកណ្តាលផ្លូវរួចគេចខ្លួនបាត់នេះ ទសំងមិនស្គាល់អត្តសញ្ញាណផងចាំមើល លោកអធិការម្នាក់នេះមានសមត្ថភាពចាប់ជនដៃដល់បានដែរឬទេ។

សូមរំលឹកថា​ កាលពីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា  ឆ្នាំ២០២០មានហេតុការណ៍ភ្ញាក់ផ្អេីលមួយដោយមន្រ្តីយោធាបាញ់សម្លាប់នារីជាគូដណ្តឹងបណ្តាលស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យហេីយជនសង្ស័យបានគេចខ្លួនបាត់ដោយសុវត្តិភាព។ ករណីនេះបានកេីតឡេីងនៅចំណុចផ្ទះលេខH-03 ផ្លូវលំBT ក្នុងបុរីរំចេកអូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ទោះបីជាស្គាល់អត្តសញ្ញាណជនដៃដល់ច្បាស់ក៏ដោយនៅតែចាប់មិនទាន់បានទៀត។ រហូតមកដល់រសៀលថ្ងៃទី១៧ខែធ្នូ​ឆ្នាំ២០២០​ នេះមានរណីជនមិនស្គាល់មុខ បាញ់ប្រហាបុរសម្នាក់ចំនួន៤គ្រាប់បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យ​ ដដោយហេតុការនេះបានកេីតឡេីងនៅភូមិទួលកី សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល​ ចំណែកជនដៃដល់បានគេចខ្លួនបាត់ដោយសុវត្តិភាព ។ ហើយនេះទាំងមិនស្គាល់មុខមាត់ពិតជនដៃដល់ផងតើទៅតាមរកចាប់ធ្វើម្តេចបាន ៕មហាជនគ្រប់មជ្ឈដ្ឋាន ទន្ទឹងរងចាំមើលលោកអធិការរូបនេះមានសមត្ថភាពចាប់ជនដៃដល់ទាំង២ករណីនេះបានយកមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយមហាជន ក៏ដូចជាសាច់ញាតិក្រុមគ្រួសារ ជនរងគ្រោះអស់ចិត្តដែរឬទេ?

សូមបញ្ជាក់ថា​ តាំងពីលោកហង្សមុនី​ អធិការនគរបាលខណ្ឌកំបូលឡេីងមកកាន់ដំណែកមកបទល្មេីសកេីនឡេីងគួឲ្យកត់សម្គាល់តែមិនដែលឃេីញបង្ក្រាបបានម្តងណាឡេីង ហើយតែងតែលាក់រឿងបទល្មើសជាច្រើនដែលកើតមានក្នុងមូលដ្ឋានខណ្ឌកំបូល។

អត្ថបទដែលជាប់ទាក់ទង