អគ្គីភ័យដោយសារមូលហេតុទុស្សេចរន្តអគ្គីសនី នៅចំណុចយានដ្ឋានហេង ជុង បណ្តាលឱ្យឆេះខូចខាតទ្រព្យសម្បត្តិមួយចំនួន

(កណ្តាល) ៖ មានករណីគ្រោះអគ្គីភ័យដោយសារមូលហេតុទុស្សេចរន្តអគ្គីសនី នាថ្ងៃសៅរ៍ទី១៩ខែធ្នូ ឆ្នាំ២០២០វេលាម៉ោង៨និង៥០នាទីព្រឹក នៅចំណុចយានដ្ឋានហេង ជុងស្ថិតនៅភូមិនិងសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាលបណ្តាលឱ្យឆេះខូចខាតទ្រព្យសម្បត្តិមួយចំនួន។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះជាម្ចាស់ទីតាំងឈ្មោះហេង ជុង ភេទប្រុស អាយុ៥៧ឆ្នាំមានទីលំនៅភូមិ សង្កាត់កើតហេតុខាងលើ។ឆេះខូចខាត ទូកុងតឺនរ័ចំនួនមួយ,ទូរទស្សន៍មួយ,ម៉ាស៊ីនត្រជាក់២គ្រឿង,ទូទឹកកកមួយ,លុយ១៥០០ដុល្លារនិងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។

ភ្លាមៗនោះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានខេត្តកណ្តាលចំនួនពីរគ្រឿងទើបរលត់ជាស្ថាពរ៕

អត្ថបទដែលជាប់ទាក់ទង